ទីភ្នាក់ងារ UN និយាយថា ប្រទេសស៊ូដង់ បន្តឈានទៅរកភាពវឹកវរ

2024/06/25 10:34:26 pm        58

ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) កាលពីថ្ងៃចន្ទ បាននិយាយថា ប្រទេសស៊ូដង់ នៅតែបន្តឈានទៅរកភាពវឹកវរ ដោយវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរទៅៗ។

អង្គការ OCHA បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់ខ្លួន កាលពីថ្ងៃចន្ទថា ជីវិតរបស់មនុស្ស ៨០០.០០០នាក់ មានស្ត្រី កុមារ បុរស ចាស់ជរា និងជនពិការ កំពុងស្ថិតក្នុងគ្រោះថ្នាក់ ខណៈដែលការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោង នៅតែបន្តនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន បង្កឱ្យមានគ្រោះថ្នាក់រយៈពេលយូរ និងរាលដាលដល់ជនស៊ីវិល ព្រមទាំងបង្អាក់យ៉ាងខ្លាំងដល់ការផ្តល់សេវាសំខាន់ៗដែលប្រជាជនពឹងផ្អែកលើ។

ក្នុងរយៈពេលបីខែកន្លងទៅនេះ អង្គការបានកត់សម្គាល់ថា មនុស្សរហូតដល់ ១៤៣.០០០នាក់ប្រហែលជាត្រូវបានជម្លៀសខ្លួនពីទីក្រុង Al Fasher ជារដ្ឋធានី នៃរដ្ឋ North Darfur ប្រទេសស៊ូដង់ ដោយសារតែការប៉ះទង្គិចគ្នា រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស យោធាប៉ារ៉ា (RSF) ។ យោងតាមលោក អ៊ីប្រាហ៊ីម អាប់ឌុលឡា ខាទី (Ibrahim Abdullah Khatir) អគ្គនាយកនៃក្រសួងសុខាភិបាលនៃរដ្ឋ North Darfur បានឱ្យដឹងថា ការប្រយុទ្ធគ្នាកាន់តែខ្លាំងនៅក្នុង និងជុំវិញទីក្រុង Al Fasher បានឆក់យកជីវិតមនុស្សជាង៣០០នាក់ ។

យោងតាមការប៉ាន់ស្មានថ្មី ដោយអង្គការ OCHA បានឲ្យដឹងថា ប្រទេសស៊ូដង់ បាននិងកំពុងមើលឃើញការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) និងកងកម្លាំងគាំទ្ររហ័ស(RSF) ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ រហូតមកដល់ពេលនេះ ជម្លោះបានឆក់យកជីវិតមនុស្សជាង ១៥.៥៥០នាក់ និងបានជម្លៀសប្រជាជនជាង ៨,៨ លាននាក់នៅទូទាំងប្រទេស។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        25
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm