ការសិក្សា៖ ចំហេះព្រៃដ៏ខ្លាំងក្លាបានកើនឡើងទ្វេដង ក្នុងរយៈពេល ២ទសវត្សរ៍

2024/06/25 10:39:47 pm        44

បើយោងតាមការសិក្សា បានឲ្យដឹងថា ឆ្នាំ២០២៣ ដែលជាឆ្នាំមានអាកាសធាតុក្តៅបំផុតក្នុងកំណត់ត្រានោះ ក៏ជាឆ្នាំដែលចំហេះព្រៃមានសកម្មភាពខ្លាំងក្លាបំផុតដែរ។ ការស្រាវជ្រាវបានរកឃើញថា ទាំងភាពញឹកញាប់ និងការកើនឡើងនៃចំហេះព្រៃដ៏ខ្លាំងក្លា មានកម្រិតច្រើនជាង ២ដង ក្នុងរយៈពេល ២ទសវត្សរ៍កន្លងមកនេះ។ ហើយនៅពេលដែលផលវិបាកផ្នែកអេកូឡូស៊ី សង្គម និងសេដ្ឋកិច្ច ដោយសារចំហេះព្រៃ ត្រូវបានរាប់បញ្ចូលនោះ ៦ឆ្នាំ ក្នុងចំណោម ៧ឆ្នាំចុងក្រោយនេះ គឺមាន «សភាពខ្លាំងក្លាបំផុត»។

អ្នកស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតផ្នែកចំហេះព្រៃនៃសាកលវិទ្យាល័យ Tasmania និងជាអ្នកដឹកនាំការស្រាវជ្រាវដែលបានចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា គឺលោក Calum Cunningham បាននិយាយថា៖ «ការណ៍ដែលយើងបានរកឃើញការកើនឡើងដ៏ធំក្នុងរយៈពេលដ៏ខ្លីបែបនេះ ធ្វើឲ្យការរកឃើញកាន់តែផ្ដល់ភាពភ្ញាក់ផ្អើលខ្លាំងឡើងៗ។ យើងកំពុងឃើញការបង្ហាញកាន់តែច្បាស់នូវអាកាសធាតុក្តៅ និងហួតហេង ដោយភ្នែករបស់យើងផ្ទាល់ តាមរយៈចំហេះព្រៃដ៏ខ្លាំងក្លាទាំងនេះ»។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ចំហេះព្រៃក្នុងរដ្ឋ New Mexico របស់សហរដ្ឋអាមេរិក បានបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ និងបានឆាបឆេះផ្ទៃជិត ១០.០០០ហិកតា ហើយនៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង ផ្ទៃដីជាង ជាង ៥.៦៦៥ហិចតា ត្រូវបានឆេះនៅក្បែរទីក្រុង Los Angeles។ ហើយបើយោងតាមអាជ្ញាធរ និងរដ្ឋមន្ត្រីសុខាភិបាលទួរគី បានឲ្យដឹងថា មនុស្សយ៉ាងតិច ១២នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ទៀត បានរងរបួស ដោយសារអគ្គិភ័យដែលបានចាប់ផ្តើមកាលពីថ្ងៃទី២០ ខែមិថុនា ពីការដុតសំណល់ដំណាំ។

តែយ៉ាងណាក្ដី លោកបណ្ឌិត Cunningham បាននិយាយថា ទោះបីជាចំហេះព្រៃអាចបណ្តាលឲ្យមនុស្សស្លាប់ និងធ្វើឲ្យសហរដ្ឋអាមេរិកខាតបង់រហូតដល់ ៨៩៣ពាន់លានដុល្លារអាមេរិក ក្នុង ១ឆ្នាំ ដែលរាប់បញ្ចូលទាំងការចំណាយលើការកសាងឡើងវិញ និងផលប៉ះពាល់សេដ្ឋកិច្ច ដោយសារការបំពុល និងការរងរបួសក៏ដោយ ក៏អគ្គិភ័យភាគច្រើន គឺមានលក្ខណៈស្រាល ហើយក្នុងករណីភាគច្រើន មានអត្ថប្រយោជន៍ផ្នែកបរិស្ថាន។ ការសិក្សាបានពិនិត្យទៅលើថាមពលសរុបដែលបញ្ចេញដោយក្រុមនៃព្រឹត្តិការណ៍អគ្គិភ័យ ដែលត្រូវបានកំណត់ថា ជាចំហេះដែលឆាបឆេះក្នុងពេលតែមួយ នៅក្បែរគ្នា ឬនៅកន្លែងតែមួយ ក្នុងរយៈពេលច្រើនដងក្នុងតែមួយថ្ងៃ។ បណ្ដាអ្នកស្រាវជ្រាវបានវិភាគទិន្នន័យរយៈពេល ២១ឆ្នាំ ដែលប្រមូលបានដោយផ្កាយរណបចំនួន ២ របស់អង្គការណាសា (NASA) នៅចន្លោះខែមករា ឆ្នាំ២០០៣ ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីគណនាថា តើសកម្មភាពចំហេះ បានប្រែប្រួលលើសពេលវេលាដែរ ឬអត់៕

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm       
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        18
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm