
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែន បានវាយប្រហារដឺប៉ូប្រេង រោងចក្រចម្រាញ់ប្រេង និងស្ថានីយ៍ប្រេងជាង ៣០កន្លែងរបស់រុស្ស៊ី ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Zelenskiy ពុំបានផ្តល់សេចក្តីលម្អិតបន្ថែមនោះទេ ឬផ្តល់ពេលវេលាជាក់លាក់ណាមួយនៃការវាយប្រហារទាំងនេះ ។
អ៊ុយក្រែន បានបង្កើនការវាយប្រហារលើទីតាំងប្រេងរបស់រុស្ស៊ីនៅក្នុងឆ្នាំនេះ ដើម្បីព្យាយាមបង្អាក់ការផ្គត់ផ្គង់ប្រេងទៅកាន់កងទ័ពរុស្ស៊ី និងទប់ស្កាត់ប្រាក់ចំណូលរបស់រុស្ស៊ី ដើម្បីគាំទ្រសង្រ្គាមរបស់ពួកគេជាមួយអ៊ុយក្រែន ។
មាននូវរោងចក្រចម្រាញ់ប្រេងធំៗប្រហែល ៣០កន្លែងនៅក្នុងប្រទេសរុស្ស៊ី ហើយការបង្អាក់ណាមួយចំពោះប្រតិបត្តិការរបស់ពួកគេ នឹងក្លាយជាបញ្ហាដ៏រសើបមួយទាំងសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារសកលលោក ។
រុស្ស៊ី មាននូវអាងស្តុកប្រេងរាប់រយកន្លែងផងដែរ ដែលបានស្តុកផលិតផលប្រេងជាច្រើន ដូចជាប្រេងសាំង និងប្រេងម៉ាស៊ូត ៕