លោក Trump៖​ សហរដ្ឋអាមេរិក​ត្រូវ​អាម៉ាស់​ដោយសារ​ការ​ដក​ទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/08/19 09:20:59 pm        809

​អាមេរិក៖ អតីត​ប្រធានាធិបតី Donald Trump បាន​វាយប្រហារ​លោក Joe Biden ចំពោះ​ការ​ដោះ​ស្រាយ​ការ​ដក​កងទ័ព​អាមេរិក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​។ លោក Trump បាន​ប្រាប់​អ្នក​សម្របសម្រួល​កម្មវិធី​លោក Sean Hannity របស់​ទូរទស្សន៍ Fox News កាលពី​ថ្ងៃ​អង្គា​រថា​ “ខ្ញុំ​មិនដែល​គិត​ថា ​ប៉ុន្មាន​ឆ្នាំ​មកនេះ​ប្រទេស​របស់​យើង​ធ្លាប់​ត្រូវ​បាន​រង​ការ​អាម៉ាស់​បែបនេះ​នោះ​ទេ​”។

​នៅ​ពេល​ដែល​លោក Biden បាន​ប្រកាស​ថា​ លោក​នឹង​ប្រកាន់ខ្ជាប់​នូវ​ផែនការ​របស់​លោក Trump ក្នុង​ការ​ដក​កងទ័ព​អាមេរិក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ប្រតិកម្ម​ចម្រុះ​គ្នា​ពី​គណបក្ស​សាធារណរដ្ឋ​ត្រូវ​បាន​ផ្ទុះឡើង ហើយ​ភាគច្រើន​បាន​ស្ងប់ស្ងាត់​ទៅវិញ​។ ប៉ុន្តែ​ការ​ដួល​រលំ​នៃ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​ការ​វិល​ត្រឡប់​មកកាន់​អំណាច​ជាថ្មី​យ៉ាង​ឆាប់រហ័ស​របស់​ក្រុម​តា​លី​បង់ យ៉ាង​ហោច​ណាស់​សម្រាប់​ពេលនេះបាន​ធ្វើ​ឲ្យ​ក្រុម​សាធារណរដ្ឋ រួមគ្នា​រិះគន់​លោក Biden​។

​គូប្រជែង​រយៈពេល​ជា​យូរ​មក​ហើយ​នៃ​ការ​ដក​កងទ័ព​ បាន​នាំមក​នូវ​ការ​ស្ដីបន្ទោស​កាលពី​ថ្ងៃ​ចន្ទ​ថា ​ប្រធានាធិបតី​គួរតែ​បាន​ឃើញ​ហើយ​ថា​ គ្រោះ​មហន្តរាយ​កំពុង​មកដល់​។ សូម្បីតែ​អ្នក​ដែល​អបអរ​ការ​សម្រេច​ចិត្ត​របស់​លោក ​ក្នុង​ការ​ដក​កងទ័ព​ចេញ​បែរជា​ងាក​មក​រិះ​គន់​ថា​ ជា​ការ​គិត​ខុស​យ៉ាង​ធ្ងន់​ធ្ងរ ហើយក្នុង​នោះ​រួមបញ្ចូល​ទាំង​លោក Biden ខ្លួនឯង​ផង​ដែរ​។ លោក Trump បាន​ប្រកាស​ថា ​“គ្មាន​នរណា​ម្នាក់​ធ្លាប់​ដោះស្រាយ​រឿង​ការ​ដក​ទ័ព​អាក្រក់​ជាង​លោក Joe Biden ឡើយ​”។ ខ្ញុំ​ជឿ​ថា​ នេះ​គឺជា​ភាព​អាម៉ាស់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ​នៃ​ប្រទេស​របស់​យើង​៕

អត្ថបទ៖ សុខមាន 

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm       
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        26
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm