
ក្មេងៗនាំគ្នាសំឡេងមើលចានរបស់ពួកគេ និងចែករំលែកស្នាមញញឹម មុនពេលលូកដៃយកដង្កូវមកជ្រលក់ទឹកជ្រលក់ហឹរ នៅលើចានបាយរបស់ពួកគេ ។
ស្ថិតនៅមណ្ឌលកុមារកំព្រាមួយកន្លែងក្នុងរដ្ឋធានី Kinshasa ប្រទេសកុងហ្គោ មុខម្ហូបដ៏កម្រឃើញធ្វើពីដង្កូវដើមត្នោតនេះ បានក្លាយជាប្រភពអាហារទ្រទ្រង់រាងកាយមួយសម្រាប់កុមារ ដើម្បីប្រយុទ្ធប្រឆាំងនឹងកង្វះខាតអាហារូបត្ថម្ភ ។
អង្គការក្រៅរដ្ឋាភិបាល "Farms for Orphans" ដែលគ្រប់គ្រងកសិដ្ឋានចិញ្ចឹមដង្កូវដើមត្នោត ២កន្លែងនៅក្នុងទីក្រុង Kinshasa តែងតែផ្តល់មុខម្ហូបបែបនេះដល់មណ្ឌលកុមារកំពា្រ នៅតាមសង្កាត់រកប្រាក់ចំណូលទាបក្នុងទីក្រុង Kinshasa ជាទីដែលពាក់កណ្តាលនៃកុមារកំព្រា រងគ្រោះដោយសារកង្វះខាតអាហារូបត្ថម្ភ ។
អ្នកស្រី Francoise Lukadi គឺជាស្ថាបនិកបង្កើតអង្គការ "Farms for Orphans" និយាយថា តាមវិទ្យាសាស្រ្តបង្ហាញថា សាច់ពុំមានកំហាប់ប្រូតេអ៊ីនខ្ពស់ជាងសត្វល្អិតនោះទេ ។
អ្នកស្រី Lukadi សង្ឃឹមថានឹងបង្កើនការផលិតដង្ហូវដើមត្នោតចាប់ពី ៣០០គ.កក្នុង ១ខែ ដើម្បីឈានដល់តម្រូវការកើនឡើង ស្របពេលដែលដង្កូវមួយនេះ ក្លាយជាអាហារឆ្ងាញ់នៅតាមភោជនីយដ្ឋានមួយចំនួនក្នុងទីក្រុង Kinshasa ផងដែរ ៕