តុលាការឧក្រិដ្ឋកម្មអន្តរជាតិចេញដីកាចាប់ខ្លួនលោក Shoigu និងលោក Gerasimov របស់រុស្ស៊ី

2024/06/26 04:44:06 am        138

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅថ្ងៃអង្គារ (ទី២៥ ខែមិថុនា) នេះ បានចេញដីកាចាប់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី គឺលោក Sergei Shoigu និងឧត្តមសេនីយជាន់ខ្ពស់របស់រុស្ស៊ី គឺលោក Valery Gerasimov ពីបទប្រព្រឹត្តឧក្រិដ្ឋកម្ម អំឡុងពេលរុស្ស៊ីលុកលុយប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា លោក Shoigu ត្រូវបានបញ្ចប់មុខតំណែងជារដ្ឋមន្ត្រីការពារជាតិ កាលពីខែមុន ហើយត្រូវបានតែងតាំងជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់រុស្ស៊ី ដោយនេះជាការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើឡើងចំពោះបញ្ជាការយោធារបស់លោក ចាប់តាំងពីសង្រ្គាមចាប់ផ្ដើមក្នុងឆ្នាំ២០២២។

តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ បានលើកឡើងថា ទាំងលោក Shoigu និងលោក Gerasimov ត្រូវបានសង្ស័យថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិសម្រាប់ការវាយប្រហារដោយផ្ទាល់លើជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល នៅក្នុងប្រទេសអ៊ុយក្រែន។

ICC បានចេញសេចក្ដីប្រកាសព័ត៌មានថា ចៅក្រមបានរកឃើញថា មានមូលដ្ឋានសមហេតុផលក្នុងការជឿថា ជនសង្ស័យទាំង ២នាក់ ត្រូវទទួលខុសត្រូវចំពោះការវាយប្រហារមីស៊ីល ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់អ៊ុយក្រែន ចាប់តាំងពីយ៉ាងហោចណាស់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ រហូតដល់យ៉ាងហោចណាស់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។ 

ប្រទេសរុស្ស៊ីដែលមិនមែនជាសមាជិករបស់ ICC បាននិយាយម្តងហើយម្តងទៀតថា ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន គឺជាគោលដៅយោធាស្របច្បាប់ ហើយបដិសេធមិនបានកំណត់គោលដៅលើជនស៊ីវិល ឬហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនោះឡើយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        37
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        107
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm