ក្រសួងរៀបចំដែនដី និងប្រៃសណីយ៍កម្ពុជានឹងរៀបចំអាស័យដ្ឋានក្បាលដី ងាយស្រួលផ្ដល់សេវាដឹកជញ្ជូនដល់លំនៅដ្ឋានពលរដ្ឋ

2024/06/26 04:50:38 am        96

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងសហការជាមួយប្រៃសណីយ៍កម្ពុជា រៀបចំអាស័យដ្ឋានលើក្បាលដីនីមួយៗ ឱ្យបានច្បាស់លាស់ ដើម្បីផ្តល់ភាពងាយស្រួលដល់ការផ្ដល់សេវាដឹកជញ្ជូន និងចែកចាយបញ្ញើប្រៃសណីយ៍ ជូនប្រជាពលរដ្ឋដល់ទីលំនៅ និងផ្ដល់ទំនុកចិត្តដល់ពលរដ្ឋ ។

នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារផ្សព្វផ្សាយសេវាដឹកជញ្ជូន និងចែកចាយបញ្ញើប្រៃសណីយ៍ ជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា បានស្នើសុំកិច្ចសហប្រតិបត្តិការ ចូលរួមជាមួយក្រសួងរៀបចំដែនដី ក្នុងការផ្ដល់សេវានេះ ។

ឯកឧត្តម បានបន្ថែមថា នាពេលបច្ចុប្បន្ននេះ ប្រៃសណីយ៍កម្ពុជា បានកំពុងធ្វើកំណែទម្រង់ដោយងាកមកមើលទីផ្សារក្នុងស្រុក ដែលប្រកបដោយសក្តានុពល ដើម្បីឱ្យការផ្ដល់សេវាកាន់តែមានភាពទូលំទូលាយ និងបង្កើនប្រាក់ចំណូល ដោយក្នុងនោះ ប្រៃសណីយ៍កម្ពុជា បានសហការជាមួយស្ថាប័នតុលាការ ដើម្បីផ្ដល់សេវាបញ្ជូនលិខិតវិលជុំ របស់តុលាការ ដល់គូភាគីនីមួយៗ ។

ឯកឧត្តម ថេន សំវិសុទ្ធ បានបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ ក៏បានសហការជាមួយអង្គភាពច្រកចេញចូលតែមួយ អភិបាលរាជធានី ខេត្ត ក្រសួងសាធារណការ និងដឹកជញ្ជូន រួមនិងស្ថាប័នផ្សេងៗទៀត ដើម្បីបង្ខិតសេវារដ្ឋបាល ឱ្យនៅជិតប្រជាពលរដ្ឋ ស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយជួយសម្រួល ក្នុងការបញ្ជូនលិខិតរដ្ឋបាល ឬឯកសារចាំបាច់នានា ជូនប្រជាពលរដ្ឋដល់ទីតាំងផ្ទាល់តែម្ដង ។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញនូវក្តីរីករាយស្វាគមន៍ និងគាំទ្រដល់ការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រៃសណីយ៍កម្ពុជា ក្នុងកិច្ចដំណើរការរៀបចំអាសយដ្ឋានលើក្បាលដីនីមួយៗ ឱ្យបានច្បាស់លាស់ ដែលផ្តល់ភាពងាយស្រួលដល់ការផ្ដល់សេវាដឹកជញ្ជូន និងចែកចាយបញ្ញើប្រៃសណីយ៍ ជូនពលរដ្ឋដល់ទីលំនៅ ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល មានទំនុកចិត្ត និងភាពរីករាយ ដែលជួយជំរុញឱ្យការផ្ដល់សេវានានាកាន់តែមានភាពរហ័ស និងកាត់បន្ថយការចំណាយ ។

គួរបញ្ជាក់ថា ប្រៃសណីយ៍កម្ពុជា គឺជាសហគ្រាសមួយរបស់រដ្ឋ ដែលមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាអាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអាណាព្យាបាលហិរញ្ញវត្ថុ ៕

អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        151
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        133
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm