កូនប្រុសសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលមេដាយមាសពីរគ្រឿងក្នុងការប្រឡងភាសាអង់គ្លេស និងគណិតវិទ្យាកម្រិតសកលនៅប្រទេសឌូបៃ

2024/06/26 07:20:05 am        270


ភ្នំពេញ៖កូនប្រុសពៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺកុមារ «ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ» ដែលមានអាយុទើបតែជាង ៦ឆ្នាំ បាននាំមោទនភាពសម្រាប់ក្រុមគ្រួសារជាថ្មីម្ដងទៀត តាមរយៈការទទួលបានមេដាយមាសរហូតទៅដល់ ២ គ្រឿងក្នុងការប្រលងភាសាអង់គ្លេស និងគណិតវិទ្យាកម្រិតសកលនៅប្រទេសឌូបៃ ក្នុងកម្មវិធី Future Intelligence Students Olympaid Dubai 2024 ។ 

យោងតាមព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានបង្ហោះនារាត្រីរំលងអាធ្រាត្រថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤ នេះ ដោយសម្ដេចបានសរសេរសារបង្កប់នូវអត្ថន័យ និងក្ដីមោទកភាពចំពោះចៅប្រុសយ៉ាងដូច្នេះថា៖ 

«តាមិនខ្វល់ថាចៅប្រឡងបានចំណាត់ថ្នាក់បែបណានោះទេ តែតាពិតជាមានមោទនភាពតាំង

ពីជាងមួយខែមុនក្រោយបានទទួលដំណឹងថាចៅជាប់ចំណាត់ថ្នាក់ទៅប្រឡងកំរិតសកលនៅឌូបៃ។

តាយាយញញឹមពេលចៅចេញដំណើរទៅ រីករាយនិងមើលរូបថតចៅកំពុងអង្គុយប្រឡង។

ពេលនេះតាយាយកាន់តែមានមោទនភាពដោយទទួលបាន ដំណឹងថាចៅបានទទួលមេដាយមាសរហូតពីរគ្រឿង មួយគ្រឿងសម្រាប់គណិតវិទ្យា និងមួយគ្រឿងទៀតសម្រាប់ភាសារអង់គ្លេស។

ចៅកំពុងរៀននៅថ្នាក់មតេយ្យនៅឡើយ តែចៅអាចប្រកួតប្រជែងកំរិតសកលទាំងភាសាអង់គ្លេសទាំងគណិតវិទ្យាថ្នាក់ទី១ជាមួយសិស្សពីប្រទេសផ្សេងទៀត។ តាក៏មានមោទនភាពផងដែរ ចំពោះចៅៗកូនខ្មែរដែលបានទៅប្រឡងនៅឌូបៃក្នុងថ្នាក់ និងកំរិតខុសៗ គ្នាដែលបង្ហាញថាចៅៗ ជាសិស្សពូកែរបស់កម្ពុជាទើបអាចចូលប្រឡងកំរិតសកលបាន។ សូមអបអរសាទរ ជាមួយមាតាបិតាអាណាព្យាបាលចៅៗទាំងអស់៕»


គួរជម្រាបជូនថា កាលពីពេលថ្មីៗ កន្លងមកនេះ កុមារ «ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ» ដែលជាកូនប្រុសពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុនី ទើបនឹងទទួលបានមេដាយមាស ក្នុងការប្រឡងគណិតវិទ្យានៅអាស៊ី Singapore & Asian Schools Math Olympiad (SASMO) ប្រចាំឆ្នាំ ២០២៤។ អ្វីដែលកាន់តែពិសេស និងគួរឱ្យសរសើរនោះ គឺ កុមារ «ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ» ទើបតែរៀនថ្នាក់មត្តេយ្យនៅឡើយ ប៉ុន្តែមានសមត្ថភាពប្រលងបានទទួលជ័យលាភី នូវវិញ្ញាសាសម្រាប់សិស្សថ្នាក់ទី១៕ អត្ថបទ៖ ចេន សុភានាថ


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm