អាចារ្យ​ខ្មែរ ជំនា​ន់​ទី​៣២ ទទួល​ការ​បណ្តុះបណ្តាល​ពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌ ដើម្បី​អភិរក្ស​នូវ​កេរ​មរតក​វប្បធម៌​

2021/04/27 09:59:58 am        152

អាចារ្យ​ខ្មែរ ជំនា​ន់​ទី​៣២ ទទួល​ការ​បណ្តុះបណ្តាល​ពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌ ដើម្បី​អភិរក្ស​នូវ​កេរ​មរតក​វប្បធម៌​

ភ្នំពេញ៖ ក្រសួង​ធម្មការ និង​សាសនា បើក​វគ្គ​បណ្ដុះបណ្ដាល ​ស្តីពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌​អាចារ្យ​ខ្មែរ​ជំនា​ន់ទី​៣២ ​ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ និង​អភិរក្ស​នូវ​កេរមរតក​វប្បធម៌ ដ៏​ល្អ​ផូរផង់​របស់ ជាតិ​យើង​, នា​ទីស្តីការក្រសួង រសៀល​ថ្ងៃទី​២៤ ឧសភា ២០១៩​។​

​​ឯកឧត្តម កែវ ហេង ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ផ្សព្វផ្សាយ ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់​សង្គម បាន​លើក​ឡើង​ថា បើ​គិត​ចាប់ពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១០ រហូតមក​ទល់នឹង​បច្ចុប្បន្ន​នេះ ក្រសួង​ធម្មការ និង​សាសនា​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​តួនាទី ភារកិច្ច និង​ក្រមសីលធម៌​អាចារ្យ​ខ្មែរ​បាន​ចំនួន​៣១​វគ្គ​រួចមកហើយ មាន​សិក្ខាកាម​សរុប​ចំនួន​៩.៦៨៧ រូប ក្នុង​នោះ​ មាន​ព្រះសង្ឃ​ចំនួន ៤៩៦ អង្គ​, ស្ត្រី ១៣៧ នាក់​។

សម្រាប់​ថ្ងៃនេះ ដោយ​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា អនុញ្ញាត​ដាក់​ឲ្យ​ដំណើរ​ការ​បើក​វគ្គ​ប​ណ្តុះ​បណ្តាល​ជំនា​ន់ទី​៣២ បន្តទៀត សំដៅ​បញ្ជ្រាប​បន្ថែម​ចំណេះដឹង និង​តម្រង់ទិស​ផ្សព្វផ្សាយ​ជូន​ដល់​អាចារ្យ​អ្នក​ដឹក នាំ​ពិធី​កម្ម​នានា ទាំង​ផ្នែក​សាសន​ពិធី ក៏ដូចជា​ពិធី​ប្រពៃណី ទំនៀមទម្លាប់​របស់​ជាតិខ្មែរ ឲ្យ​កាន់​តែមាន​ភាព​ភ្លឺ​ចិញ្ចែងចិញ្ចាច​ឡើង​។​

​ក្នុង​វគ្គ​បណ្តុះបណ្តាល​ជំនា​ន់ទី​៣២ ដែល​កំពុង​ចាប់ផ្តើម​ដំណើរការ​នាពេលនេះ មាន​សិក្ខាកាម​អាចារ្យ​ចម្រុះ​មកពី​បណ្តា​រាជធានី​/​ខេត្ត ទូទាំង ប្រទេស មាន​ចំនួន ១៧០ រូប​។ ក្នុង​បណ្តា​រាជធានី​/​ខេត្ត​ទាំង​២៥ អវត្តមាន​ចំនួន ២​ខេត្ត មិនបាន​បញ្ជូន​អាចារ្យ​មក​រៀន គឺ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប​។

សិក្ខាកាម​ទាំង ១៧០​រូប​នេះ មាន​ព្រះសង្ឃ​ចំនួន ២០​អង្គ ស្រី្ត​០២​នាក់ ដែលមាន​ជំនាញ​ពី​មូលដ្ឋា​ន​ខុសៗ គ្នា ខ្លះ​ជា​អាចារ្យ កាន់​ពេលា​ការ ខ្លះ​ជា​អ្នកផ្លូវ ខ្លះ​ជា​អ្នកមហា ខ្លះ​ជា អាចារ្យ​គណៈកម្មការ​វត្ត ខ្លះ​ជា​អាចារ្យយោគី ខ្លះ​ជា​អាចារ្យ ចម្រុះ និង ខ្លះ ទៀត មកសុំ​រៀន​ថ្មី​ដើម្បី​ធ្វើជា​អាចារ្យ​នាពេល​អនាគត ហើយ​មួយចំនួនទៀត​មក​សិក្សា​ដើម្បី​ស្វែងយល់​បន្ថែម​ពី​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​។

​​​ទន្ទឹមគ្នា​នោះដែរ ឯកឧត្តម នរៈ រត​នវ​ឌ្ឍ​នោ រដ្ឋលេខាធិការ ក្រសួង​ធម្មការ និង​សាសនា បាន​ថ្លែងថា កិច្ច​ការដែល​យើង​បាន​នឹង​កំពុង​ធ្វើ​នេះ គឺ​រក្សា​បាន​នូវ​ការអភិរក្ស និង អភិវឌ្ឍ​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរិយធម៌ និង​សាមគ្គីភាព​ដ៏​យូរលង់ របស់​ដូនតា​ខ្មែរ​យើង​។

សម្បត្តិ​ធនធាន និង​កេរ​មរតក​ទាំងអស់ នេះ គឺជា មូល​ធនសង្គម​ដ៏​ចាំបាច់ និង​មានតម្លៃ មិនអាច​កាត់ថ្លៃ​បាន សម្រាប់​ការ កសាង​សង្គម​កម្ពុ​ជាមួយ ដែលមាន​កោសិកា​ផ្សារភ្ជាប់​គ្នា​ដ៏​រឹងមាំ មាន ប្រជាជន​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ​ច្បាស់លាស់​អំពី​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ជាតិ​ខ្លួន រស់នៅក្នុង​ជីវភាព​ថ្លៃថ្នូរ ប្រកបដោយ​សុខ សន្តិភាព មាន​ភាព សុ​ខុ​ដុមរ​មនា និង​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព និង​វិបុលភាព​។​

​​​ឯកឧត្តម សូម​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ ដឹកនាំ និង​មន្ត្រីរាជការ បុគ្គលិក នៃ​ក្រសួង ធម្មការ និង​សាសនា ពិសេស​គឺជា​នាយកដ្ឋាន​ស្រាវជ្រាវ ផ្សព្វផ្សាយ​ព្រះពុទ្ធ សាសនា​ផ្សារភ្ជាប់​សង្គម និង​អង្គភាព​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក ចិត្ត​ទុកដាក់ បង្កើត​ឱ្យ មាន ការវិវត្ត រីកចម្រើន​ថ្មីៗ បន្ថែមទៀត ទាក់ទង​ទៅ នឹង​ការថែរក្សា និង​អភិរក្ស​នូវ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់​ជាតិ សំដៅ​រួមចំណែក​កសាង​ធនធានមនុស្ស និង​លើកស្ទួយ​វិស័យ​វប្បធម៌ សាសនា ជាពិសេស គឺ​ការចែករំលែក ចំណេះដឹង ដើម្បី​តម្រង់ទិស​របៀប រៀបចំ​ពិធី​មង្គល និង​ពិធីបុណ្យ​ផ្សេងៗ ដោយមាន​ការ ចូលរួម យ៉ាងសកម្ម ប្រកបដោយ​ស្មារតី​ព្យាយាម យកចិត្តទុកដាក់ និង​ឆន្ទៈ​មុះ​មុត​របស់ គ្រូ ឧទ្ទេស​គ្រប់រូប ក្នុងការ បង្ហាត់បង្រៀន ផ្ទេរ​ចំណេះដឹង​ដើម្បី​បំពេញ បន្ថែម នូវ ចំណេះដឹង ចំណេះធ្វើ ដល់ សិក្ខា កាម អាចារ្យ រហូតដល់​ទទួលបាន​ជា​ផ្លែផ្កា គួរ​ជា ទី​មោ​ទ នៈ ដូច​ពេលនេះ​៕


អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        485
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        404
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm