សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នឹងរៀបចំវគ្គបណ្ដុះបណ្ដាល “វិធីសាស្រ្ត​ស្រាវជ្រាវប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ”

2024/06/26 07:53:24 pm        237

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នឹងរៀបចំវគ្គបណ្ដុះបណ្ដាល “វិធីសាស្ត្រ​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ” ឆ្នាំ២០២៤ ដែលមានរយៈពេល៤ខែ (រៀងរាល់ចុង​សប្ដាហ៍ ចាប់ពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០២៤)។

លោក ហង្ស និស្ស័យ នាយកសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៃក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះថា សារមន្ទីរ នឹង​ជ្រើសរើសសិស្ស និស្សិត ចំនួន១៥នាក់ ដើម្បីចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ។ តាមរយៈ​វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមនឹងស្វែងយល់ពីវិធីសាស្ត្រក្នុងការស្រាវជ្រាវជាមួយវាគ្មិនជំនាញ ធ្វើ​ទស្សនកិច្ចសិក្សាទៅកាន់បណ្ណសារដ្ឋាននានា ទីតាំងប្រវត្តិសាស្រ្ដខ្មែរក្រហម និង​មាន​ឱកាស​ស្រាវជ្រាវ​ពី​ប្រធានបទនានាក្នុងបរិបទប្រវត្តិសាស្រ្តកម្ពុជាប្រជាធិតេយ្យដើម្បីបោះពុម្ពផ្សាយ។ វគ្គ​បណ្ដុះបណ្ដាលនេះ គាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំដោយសារមន្ទីរទួលស្លែង និង​ឧបត្ថម្ភដោយមូលនិធិ ខុនរ៉ាដ អាដិណៅអ៊ែរ ប្រចាំប្រទេសកម្ពុជា។

លោក ហង្ស និស្ស័យ បានបញ្ជាក់ថា លក្ខខណ្ឌក្នុងការចូលរួម ជានិស្សិតមហាវិទ្យាល័យ ឆ្នាំទី២-ឆ្នាំទី​៤ ដែលកំពុងសិក្សាលើមុខជំនាញ ប្រវត្តិវិទ្យា បុរាណវិទ្យា អក្សរសាស្ត្រ សង្គមវិទ្យា ឬមុខ​ជំនាញ​ដែល​ពាក់ព័ន្ធ និងវិទ្យាសាស្ត្រសង្គម៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        6
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        223
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm