អភិបាលរងខេត្ត ស្នើដល់មន្ទីរស្ថាប័នអង្គភាពជុំវិញខេត្ត និងយុវជន ត្រូវជៀសឲ្យឆ្ងាយពីការ​ប្រើប្រាស់គ្រឿងញៀន

2024/06/26 08:51:28 pm        184

នាព្រឹកថ្ងៃទី២៦មិថុនាឆ្នាំ២០២៤ លោក សង់ រីហា អភិបាលរងខេត្តតំណាងឯកឧត្តមអភិបាលខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តឧត្តរមានជ័យ បានអញ្ជើញក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន "ក្រោមប្រធានបទរួមគ្នា​វិនិយោគបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន" ។

ក្នុងឱកាសនោះដែរលោក សង់ រីហា បានកោតសរសើរ និងវាយម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង​ក្នុងការបង្រ្កាបទប់ស្កាត់កន្លងមករបស់ស្ថានប័នជំនាញមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងការកាត់បន្ថយបញ្ហាគ្រឿងញៀន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បង្រ្កាបទប់ស្កាត់បានល្អប្រសើរ។

លោកអភិបាលរងខេត្តបានឲ្យដឹងថា ការដែលយើងបង្រ្កាបទប់ស្កាត់បានល្អប្រសើរដូច្នេះបានហើយនោះគម្បីយើងត្រូវបន្តការខិតខំអនុវត្តការងារនេះបន្តទៀតឲ្យទទួលលទ្ធផលល្អប្រសើរបន្ថែមទៀតដើម្បីសហគមន៌យើងគ្មានគ្រឿងញៀននិងការប្រើប្រាស់គ្រឿងញៀន ស្របតាមពាក្យស្លោកប្រធានទ "រួមគ្នាវិនិយោគបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន"។

យ៉ាងណាម៉ិញលោកអភិបាលរងខេត្ត បានបន្តថា ជាក់ស្តែងក្នុងករណីធ្វើតេស្តរកសារធាតុញៀន លើ​មន្រ្តីរាជការ ក្នុងខេត្តនិងតាមបណ្តាលក្រុងស្រុក ទាំងប្រាំកន្លងមក ​មន្រ្តីជំនាញ​បានពិនិត្យ​រក​ឃើញ​អ្នកមានសារធាតុញៀន​ចំនួន ០១នាក់ ​ដែលពាក់ព័ន្ធមានសារធាតុញៀនបញ្ហានេះ យើងមិន​អាចធ្វើការ​លើកលែង​បានឡើយ ​និងត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់ត្រូវបណ្តេញ​ចេញពី​គ្រប់ខណ្ឌមន្រ្តីរាជការផងដែរ ។

លោកអភិបាលរងខេត្ត សូមអស់លោកដែលជាមន្រ្តីរាជការ និងកម្លាំង និងសិស្សានុសិស្សទាំងអស់​ធ្វើយ៉ាងណា​ត្រូវបង្ការ​ទប់ស្កាត់ និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ព្រោះ​គ្រឿងញៀន​មិន​បានផ្តល់​ផលប្រយោជន៍​អ្វីដល់​សង្គម​នោះឡើយ​ និង​ធ្វើឲ្យ​ក្រុម​គ្រួសារ​របស់​បងប្អូន​មាន​វិប្បដិសារី អស់មួយ​ជីវិតផងដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm