គ្រឿងញៀនជាង១តោន ដែលបង្ក្រាបបានកន្លងមក ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ ដុតបំផ្លាញចោល

2024/06/26 09:11:15 pm        130

គ្រឿងញៀនជាង ១តោន ដែលបង្ក្រាបបាននាពេលកន្លងមក ត្រូវបានគណៈកម្មាធិការត្រួតពិនិត្យ​គ្រឿងញៀនខេត្ត សម្រេចដុតបំផ្លាញចោល នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ដើម្បី​ចូលរួមអបអរសាទរ ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦មិថុនា ឆ្នាំ២០២៤ ក្រោម​ប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បី សហគមន៍​គ្មានគ្រឿងញៀន” ។

ការប្រារព្ធពិធីដុតគ្រឿងញៀននេះ បានធ្វើឡើង នៅចំណុចដីឡូតិ៍មួយកន្លែងស្ថិតក្នុងភូមិសាស្ដ្រ​ភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម យុត្ត ពន្លឺ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី ​ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត យុវជន សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើន​រូបទៀត។

យោងតាមរបាយការណ៍លោកឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរង ទទួលផែនការ ងារប្រឆាំងគ្រឿងញៀន និងជាប្រធានអចិន្ដ្រៃយ៍លេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្ត បានបញ្ជាក់ឱ្យដឹងថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញចោលនាពេលនេះ គឺ បានធ្វើការរឹបអូសជាវត្ថុតាងចំនួន ៣៩សំណុំរឿង សរុបគ្រឿងញៀនមានទម្ងន់ប្រមាណជាង ១តោន ស្មើនិងប្រមាណ ១,០២១,៩១៨.៦២ក្រាម ក្នុងនោះ ប្រភេទមេតំហ្វេតាមីន (ICE) សរុប ទម្ងន់ ១,០២១,៨៦៣.៥៩ក្រាម និងប្រភេទមេតំហ្វេតាមីន (WY) សរុបទម្ងន់ ៥៥,០៣ក្រាម។

លោក​បានបញ្ជាក់ថា ​បរិមាណគ្រឿងញៀនជាច្រើនសន្ធឹកសន្ធាប់ខាងលើនេះ ត្រូវបានក្រុម​ឧក្រិដ្ឋជន លួចនាំចូលមកតាមច្រកព្រំដែនឡាវ និងមកពីបណ្ដាខេត្តផ្សេងៗ ធ្វើអាជីវកម្ម ធ្វើជា​ជំនួញ​របស់ខ្លួន ដើម្បីស្វែងប្រាក់ចំណូល។ លោកថា ឥទ្ធិពលគ្រឿងនេះ បានបង្កបទល្មើសនានា​កើត​មានឡើង​ក្នុងសង្គម ដូចជា អំពើឃាតកម្ម ចាប់ជំរិត​ រំលោភសេពសន្ថវៈ លួច ឆក់ប្លន់ទ្រព្យ​សម្បត្តិ អំពើហិង្សាក្នុងគ្រួសារ ក្រុមបងធំ បងតូច ​បង្កអសន្ដិសុខជាច្រើនដល់សង្គមជាតិ។

ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​និងដុតបំផ្លាញគ្រឿងញៀន នា​ឱកាសនេះ​ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានផ្ដល់អនុសាសន៍ និងអំពាវដល់បងប្អូនជនរួមជាតិ ​គ្រប់ស្រទាប់វ័យ គ្រប់មជ្ឈដ្ឋាន ​និងគ្រប់វិស័យ សូមបន្ដអនុវត្ត ស្មារតី​ជាតិរបស់យើង ដោយចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ​ដែលត្រូវរួមដោះស្រាយ និង លុបបំបាត់ទាំងអស់គ្នា។ សូមចូលរួមវិនិយោគលើវិធានការបង្កា​ និងលើកកម្ពស់ការផ្សព្វផ្សាយ អប់រំ ឱ្យបានទូលំទូលាយ ​ដើម្បីបញ្ជ្រាបការយល់ដឹង ​និងជាសារដាស់តឿនក្រើនរំលឹកជាប់ជា ប្រចាំដល់ពលរដ្ឋទូទាំងប្រទេសជាពិសេសយុវជនរបស់យើង។

បន្ថែមពីនេះគ្រប់មន្ដ្រីអង្គភាព ​និងរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ត្រូវបន្ដអនុវត្តបទបញ្ជាលេខ ០១បប គោលការណ៍ “សម្អាតចកចេញពីផ្ទៃបឹង” ដោយត្រូវពិនិត្យជាប្រចាំ មន្ដ្រីរាជការ ស៊ីវិល និងកងកម្លាំង​ប្រដាប់អាវុធ និងត្រូវមានវិធានការទាន់ពេល និងម៉ឺងម៉ាត់បំផុតចំពោះមន្ដ្រី ទាំងឡាយណា ដែលពាក់ព័ន្ធ​នឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ភាពស្អាតស្អំ និងគំរូនៃការអនុវត្តច្បាប់។ ជាពិសេស ត្រូវយកចិត្តទុកដាក់ពង្រឹងសណ្ដាប់ធ្នាប់របៀបរៀបរយ បរិវេញជុំវិញសា លារៀន បំបាត់ករណី​ក្មេងទំនើង និងសិស្សគេចសាលា ដែលអាចជាគោលដៅឈានដល់ការប្រើ ប្រាស់គ្រឿងញៀន។

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        81
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        139
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        252

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm