រាជរដ្ឋាភិបាល ផ្ដល់ប្រាក់រង្វាន់ជាង ៤២៣លានរៀល ដល់ជយលាភីព្រឹត្តិការណ៍កីឡាអន្ដរជាតិចំនួន ៤

2024/06/26 10:29:31 pm        125

រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់រង្វាន់លើទឹកចិត្តដល់ជយលាភីព្រឹត្តិការណ៍កីឡាអន្ដរជាតិចំនួន ៤ រួមមានការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩, ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក, ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ី លើកទី១៨ និងការប្រកួតកីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ ដែលមានទឹកប្រាក់សរុបចំនួន ៤២៣,៧០០,០០០រៀល ។

ពិធីប្រគល់ប្រាក់រង្វាន់លើទឹកចិត្តរបស់រាជរដ្ឋាភិបាលនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសម្ដែងនូវក្ដីរីករាយ និងអបអរសាទរ ចំពោះគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីទាំងអស់ ដែលទទួលបាននូវការលើកទឹកចិត្តពីរាជរដ្ឋាភិបាល បន្ទាប់ពីការខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតប្រជែង រហូតដណ្ដើមបានមេដាយជូនជាតិ ទាំងក្នុងកម្រិតតំបន់ និងពិភពលោក ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ បន្ដការតិខំប្រឹងហ្វឹកហាត់ ដោយប្រកាន់ភ្ជាប់នូវកំណែទម្រង់អភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ដើម្បីអភិវឌ្ឍជំនាញកម្រិតខ្ពស់ ឆ្ពោះទៅរកឧត្តមភាព និងការប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ពីព្រឹត្តិការណ៍អន្ដរជាតិនានា នៅថ្ងៃខាងមុខបន្ថែមទៀត ។

ទន្ទឹមជាមួយគ្នា កីឡាករ ណាង សុវណ្ណ ម្ចាស់មេដាយមាសកីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ បានសម្ដែងការសប្បាយចិត្តជាខ្លាំង ដែលទទួលបានការយកចិត្តទុកដាក់ និងលើទឹកចិត្តពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ ឆ្លើយតបនឹងការយកចិត្តទុកដាក់នេះ រូបគេប្ដេជ្ញានឹងបន្ដការខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ក៏ដូចជាដើម្បីជំរុញការផ្សព្វផ្សាយនូវក្បាច់គុនអត្តសញ្ញាណជាតិនេះផងដែរ ។

ឯកឧត្តម ប៊ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានបញ្ជាក់ថា ជយលាភីដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលនេះ រួមមានកីឡាការ៉ាតេ ដែលដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង ក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅប្រទេសចិន និងការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ី លើកទី១៨ នៅប្រទេសអ៊ូបេគីស្ថាន ក្រុមកីឡាការ៉ាតេកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ២គ្រឿង ។

ចំណែកកីឡាប៉េតង់ ដណ្ដើមបានមេដាយសំរឹទ្ធ ៣គ្រឿង ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០២៣ នៅប្រទេសបេនីន ព្រមទាំងកីឡាគុនល្បុក្កតោ ដែលដណ្ដើមបានមេដាយសរុប ១១គ្រឿង រួមមានមេដាយមាស ៤ ប្រាក់ ៥ និងសំរឹទ្ធ ២គ្រឿង ក្នុងការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៣ ។ សរុបប្រាក់រង្វាន់ នៃជយលាភីទាំង ៤ព្រឹត្តិការណ៍កីឡា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់រង្វាន់សរុបចំនួន ៤២៣,៧០០,០០០រៀល ៕

អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        115
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm