ពីរ​នាក់​ដែល​ធ្លាក់​ពីលើ​យន្តហោះ​យោធា​អាមេរិក​មាន​ម្នាក់​ជា​កីឡាករ​បាល់ទាត់​ជំរើសជាតិ​យុវជនអា​ហ្វ​ហ្គា​នី​ស្ថាន​

2021/08/20 06:15:28 pm        359

​បាល់ទាត់៖ ​អាជ្ញាធរ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បញ្ជាក់ថា កីឡាករ​បាល់ទាត់​យុវជន​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នា​ក់ បាន​ធ្លាក់​ពីលើ​យន្តហោះ​យោធា​អាមេរិក​ស្លាប់ នៅពេល​ព្យាយាម​តោង​អង្គុយ​លើ​យន្តហោះ​ ដែល​ចាក​ចេញពី​អាកាសយានដ្ឋាន​ទីក្រុង​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។

​​Zari Anwari វ័យ​ទើប ១៩ឆ្នាំគឺជា​កីឡាករ​របស់​ក្រុម​ជំរើសជាតិ​យុវជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​បាន​ធ្លាក់​ស្លាប់​នោះ តែ​អាជ្ញាធរ​មិនបាន​បញ្ជា​ក់លំ​អិត​ឡើយ ​ជុំវិញ​មរណៈភាព​របស់​យុវជន​រូបនេះ​។​ ​​តាំងពី​ក្រុម​តា​លី​បង់​បាន​ចូលកាន់​កាប់​អា​ហ្វ​ហ្គា​នី​ស្ថាន ប្រជាជន​រាប់ពាន់នាក់​បាន​ព្យា​យាម​រត់​សំដៅទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ទីក្រុង​កា​ប៊ុល ​ដែលជា​ច្រក​តែមួយគត់​ដែល​ពួកគេ​សង្ឃឹមថា ​អាច​ចាក​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​។ ​​វីដេអូ​ដែល​គេ​ថត​បាន​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​កន្លងទៅ គេ​ឃើញ​មាន​មនុស្ស​រាប់រយ​នាក់​នាំគ្នា​ រត់តាម​យន្តហោះ​យោ​ធា​អាមេរិកដោយមាន​ខ្លះ​រត់តាម និង​ខ្លះ​ឡើង​អង្គុយ​នៅ​ផ្នែក​ខាងក្រៅ​យន្តហោះ​។

​​សារ​ព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា ក្រៅពី​មាន​មនុស្ស​ ២​នាក់​ស្លាប់​ដោយ​ធ្លាក់​ពីលើ​យន្តហោះ​នោះ យន្តហោះ​យោធា​អាមេរិក​ក៏បាន​បញ្ជាក់ដែរថា​ ប្រទះឃើញ​មនុស្ស​នៅ​ផ្នែក​ខាងក្រោម​យន្តហោះ​នៅឡើយ​ ពេល​យន្តហោះ​ចុះចត​នៅ​អាកាសយានដ្ឋាន​ប្រទេស​កាតា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm