កាកបាទក្រហមនាំយកអំណោយចែកជូនប្រជាពលរដ្ឋងាយរងគ្រោះជាង៦០០គ្រួសារនៅស្រុកបរិបូណ៍

2024/06/27 03:02:40 am        119

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកអំណោយ មនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៦៥៨គ្រួសារ ស្ថិតនៅវត្តកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍នាឱនោះលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជាដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋពិសេសប្រជាពលរដ្ឋងាយរង គ្រោះ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានា ពោលគឺទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។ លោក ជំទាវ បានបញ្ជាក់ទៀតថា អំណោយមនុស្សធម៌ចែកជូននាពេលនេះ គឺគ្រាន់តែជាការជួយសម្រាលការខ្វះខាតមួយគ្រាប៉ុណ្ណោះ សំខាន់សូមបងប្អូនត្រូវខិតខំឱ្យអស់លទ្ធភាព ក្នុងការងារបន្ទាប់បន្សំផ្សេងៗក្រៅពីការនេសាទ ដូចជាដាំដំណាំរួមផ្សំ ដែលផ្តល់ទិន្នផលក្នុងយេះពេលខ្លី សំរាប់រួមចំណេកដោះស្រាយ ជីវភាពគ្រួសារ ក្នុងរយេះពេលនៃរដូវកាលបិទនេសាទនេះ។ 

ទន្ទឹមនេះ លោកជំទាវ អគ្គលេខាធិការ បានក្រើនរលឹកដល់បងប្អូន ដែលរស់នៅតំបន់ឆ្នុកទ្រូនេះ ត្រូវចេះធ្វើអនាម័យ និងការថែទាំសុខភាព ព្រោះថាភូមិសាស្ត្រនេះងាយប្រឈមនិងការឆ្លងរោគណាស់ ដូច្នេះសូមបងប្អូនត្រូវពិសាទឹកដាំឆ្អិន ដើម្បីជៀសផុតពីជម្ងឺដង្កាត់នានា ដែលនាំឱ្យខាតបង់ពេលវេលា និងថវិកា ក្នុងការព្យាបាលជំងឺ ក្នុងកាលះទេសៈដែលយើងកំពុងមានការខ្វះខាតនេះ។ ជាមួយនេះនៅក្នុងរដូវវស្សាត្រូវយកចិត្តទុកដាក់ចំពោះក្មេងតូចៗ ដែលងាយនឹងគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារលង់ទឹក ដែលបណ្តាលឱ្យយើងមានវិប្បដិសារី ដែលត្រូវបាត់បង់សមាជិកគ្រួសារដោយ ការធ្វេសប្រហែសដោយប្រការណាមួយ។ ទន្ទឹមនេះលោកជំទាវ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ក្នុងការការពារ ជំងឺមិនឆ្លងផងដែរ ជាពិសេសជំងឺធំៗទាំងបួនមុខរួមមាន ជំងឺមហារីក, ជំងឺទឹកនោមផ្អែម, ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺបេះដូងសរសៃឈាម ជាជំងឺដែលបាននិងកំពុងយារយីអាយុ ជីវិតបងប្អូនប្រជាពលរដ្ឋយើងនាពេលបច្ចុប្បន្ននេះ។

ឆ្លៀតក្នុងឱកាសនោះដែរលោកជំទាវអគ្គលេខាធិការ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិដែលអាចនឹងកើត មានឡើងគ្រប់ពេលវេលា ពិសេសូមបងប្អូនថែទាំងសុខភាពអោយល្អ ស្រឡាញ់ខ្លួនអោយស្ងួនចំណី៖ ដូចជាញុំស្អាត ហូបស្អាត ផឹកស្អាត បរិស្ថានជុំវិញផ្ទស្អាត និងចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីចូលរួមការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមរបស់ពិភពលោក។

ខណះនោះដែរលោកជំទាវ ប៊ន សុភី អនុប្រធានអចិន្រ្តៃ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាព និងបេសកកម្មដ៏ឧត្ដុង្គឧត្ដមរបស់លោកជំទាវ អគ្គលេខាធិការ នៅលើទឹកដីនៃខេត្ដកំពង់ឆ្នាំង ក្នុងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងឃុំឆ្នុកទ្រូទាំង ៦៥៨គ្រួសារ ក្នុងនោះអញ្ជើញមកពីភូមិចំនួន៣គឺ៖ ភូមិឆ្នុកទ្រូ៣០០គ្រួសារ, ភូមិកំពង់ព្រះ១៨០គ្រួសារ, និងភូមិសេះស្លាប់១៧៨គ្រួសារ ដែលពួកគាត់ទាំងនេះសុទ្ធតែមានជីវភាពខ្សត់ខ្សោយ ដែលត្រូវការជំនួយជាចាំបាច់។

ប្រជាពលរដ្ឋដែលមកទួលអំណោយនាពេលនេះបានអោយដឹងថា ពួកគាត់សប្បាយរីករាយណាស់ ដែលបានមកទទួលអំណោយពីកាកបាទក្រហមកម្ពុជានាពេលនេះ។ ព្រោះពួកគាត់នៅទីនេះភាគច្រើនប្រកបរបរនេសាទ នៅរដូវវស្សា នៅ រដូវប្រាំងដាំបន្លែបង្កាបន្តិចបន្តួច និងទៅធ្វើការសំណង់នៅតាមបណ្តាខេត្តផ្សេងៗ គ្រាន់ទប់ទល់ក្នុងជីវភាពប្រចាំថ្ងៃ ដោយពួកគាត់មិនមានដីសម្រាប់អាស្រ័យផលនោះទេ ហេតុដូច្នេះហើយទើបធ្វើពួកគាត់មានការខ្វះខាតក្នុងជីវភាព។

​ក្នុងឱកាសនោះដែរ ក្រៅពីប្រគល់អំណោយនៅហ្នឹងកន្លែងចំនួន៦៥៨គ្រួសារនោះ លោកជំទាវ ពុំ ចន្ទីនី និងក្រុមការងារ បាននាំយកអំណោយទៅប្រគល់ជូនដល់គ្រួសារ ចាស់ជរាដែលមិនធ្វើដំណើរបានដល់ខ្នងផ្ទះ ចំនួន៩គ្រួសារទៀត។ សូមបញ្ជាក់ថា អំណោយដែលបានចែកជូននាពេលនោះគឺ ក្នុង១គ្រួសារៗទទួលបាន អង្ករ ២៥ គីឡូក្រាម មី១កេស ត្រីខ ១យួរ មុង១ ភួយ១ សារុង១ និង ក្រមា១ និងថវិកាមួយចំនួន៕​

អត្ថបទ ៖ សំ ងីម​

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        164
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        142
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm