អ្នកជំនាញ UN៖ របបយោធាមីយ៉ាន់ម៉ា នៅតែអាចទទួលបានអាវុធ និងប្រាក់ពីបរទេស

2024/06/27 09:49:04 am        57

ក្នុងរបាយការណ៍មួយដែលចេញផ្សាយនៅថ្ងៃពុធ (ទី២៦ ខែមិថុនា) នេះ អ្នកជំនាញអង្គការសហប្រជាជាតិ (UN) បានលើកឡើងថា កិច្ចប្រឹងប្រែងអន្តរជាតិ ដើម្បីផ្ដល់ភាពឯកោដល់របបយោធាដែលកំពុងកាន់អំណាចរបស់សហភាពមីយ៉ាន់ម៉ា ហាក់ដូចជាបានរារាំងលទ្ធភាពរបស់របបនេះមិនឲ្យទិញយុទ្ធោបករណ៍ថ្មីពីបរទេស ប៉ុន្តែផ្ទុយទៅវិញ ពួកយោធានៅតែអាចទទួលបានប្រាក់ និងអាវុធ ដើម្បីយកទៅធ្វើសង្គ្រាមទល់នឹងកងកម្លាំងប្រឆាំងរដ្ឋប្រហារដដែល។

គួរបញ្ជាក់ថា សហភាពមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងភាពចលាចល គិតចាប់តាំងពីយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត នៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ ដែលបង្កឲ្យមានការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើយោធា ធនាគារ និងអាជីវកម្មដែលពាក់ព័ន្ធផ្សេងទៀត ពីសំណាក់បណ្តាប្រទេសលោកខាងលិច។

ជាង ៣ឆ្នាំមកនេះ ចលនាតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ បានវិវត្តទៅជាសង្រ្គាមស៊ីវិលពេញលេញ ដោយយោធាត្រូវបានចោទប្រកាន់ថា បានបើកការវាយប្រហារតាមអាកាសលើក្រុមបះបោរ និងជនស៊ីវិលដូចគ្នា ខណៈដែលខ្លួនបានបាត់បង់ការគ្រប់គ្រងលើដែនដីដ៏ធំ។

របាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅមីយ៉ាន់ម៉ា លោក Tom Andrews បានរកឃើញថា តម្លៃអាវុធ បច្ចេកវិទ្យាប្រើប្រាស់បានទាំងស៊ីវិល និងយោធា ឧបករណ៍វិស្វកម្ម និងសម្ភារៈផ្សេងទៀតដែលនាំចូលដោយរបបយោធា មានចំនួន ២៥៣លានដុល្លារអាមេរិក ក្នុងឆ្នាំរហូតដល់ខែមីនា ឆ្នាំ២០២៤។ របាយការណ៍បានបន្ថែមថា ចំនួននោះ គឺតិចជាងឆ្នាំមុន ១ភាគ៣ ដោយសារកិច្ចប្រឹងប្រែងរបស់ប្រទេសសិង្ហបុរីដែលរារាំងក្រុមហ៊ុនរបស់ខ្លួនមិនឲ្យជួយដល់របបយោធា។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters លោក Andrews បានប្រាប់ថា ដំណើរការនេះបង្ហាញថា ទណ្ឌកម្ម និងកិច្ចប្រឹងប្រែងអន្តរជាតិផ្សេងទៀត អាចជះឥទ្ធិពលដល់សមត្ថភាពរបស់របបយោធា ក្នុងការទទួលបានសម្ភារផ្គត់ផ្គង់ ហើយបន្ទាប់មក កាត់បន្ថយសមត្ថភាពរបស់យោធាក្នុងការបើកការវាយប្រហារនានា ដូចជាការវាយប្រហារតាមអាកាសដែលបានសម្លាប់ជនស៊ីវិល នៅក្នុងភូមិជាច្រើន៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        33
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        20
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm