ភាព​ច្របូកច្របល់ និង​ការ​បំបែក​ដោយ​អាវុធ​នៅ​អាកាសយានដ្ឋាន​កា​ប៊ុល ខណៈ​ការជម្លៀស​នៅ​បន្ត​

2021/08/20 06:32:27 pm        525

​អាហ្វហ្គានីស្ថាន៖ ភាពវឹកវរ​បាន​បន្ត​នៅ​ខាងក្រៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កា​ប៊ុល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​មនុស្ស​រាប់​ពាន់​នាក់​បាន​ព្យាយាម​រត់គេច ​ពី​ការគ្រប់គ្រង​របស់​ក្រុម​បះបោរ​តា​លី​បង់​។ ​វីដេអូ​ដែល​ត្រូវ​បាន​ចែកចាយ​នៅ​លើ​បណ្តាញ​សង្គម​ បានបង្ហាញ​ពី​ក្រុម​ខ្មាន់កាំ​ភ្លើង​បាញ់​ទៅលើ​អាកាស​នៅ​ខាងក្រៅ​អាកាសយានដ្ឋាន ​ខណៈដែល​មនុស្ស​បាន​រត់គេចខ្លួន​។

ឥឡូវនេះ​ពួក​តា​លី​បង់​រក្សា​វត្តមាន​ប្រដាប់​អាវុធ​នៅ​ខាងក្រៅ​អាកាសយានដ្ឋាន​ ខណៈ​យោធា​អាមេរិក​ និង​អង់គ្លេស​ស្ថិតនៅ​ខាងក្នុង​។​ កាលពី​ថ្ងៃ​កន្លងទៅ​សហភាព​អឺរ៉ុប អេ​ស្ប៉ា​ញ ដា​ណឺ​ម៉ាក ប៉ូឡូញ និង​រ៉ូ​ម៉ា​នី​បាន​និយាយ​ថា ​ខ្លួន​បាន​ជម្លៀស​ជនជាតិ​ និង​បុគ្គលិក​អា​ហ្វ​ហ្គា​នី​ស្ថាន​របស់​ពួកគេ​មួយ​ចំនួន ​ដែល​ពាក់ព័ន្ធ​នឹង​វត្តមាន​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​នេះ​។ ​ដោយឡែក​ប្រធានាធិបតី​អាមេរិក​លោក Joe Biden និយាយ​ថា ​លោក​ប្តេជ្ញា​រក្សា​កងទ័ព​អាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ​រហូត​ទាល់តែ​ជនជាតិ​អាមេរិក​ទាំងអស់​ត្រូវ​បាន​ជម្លៀស​ចេញ មានន័យថា​លោក​អាច​នឹង​រក្សា​វត្តមាន​យោធា​នៅ​ទីនោះ​ហួស​ពី​កាលកំណត់​ថ្ងៃ​ទី​៣១ ខែ​សីហា​សម្រាប់​ការ​ដក​ទ័ព​របស់​លោក​។​

​ចំណែក​វីដេអូ​មួយ​បាន​បង្ហាញ​ពី​ក្មេង​តូច​ម្នាក់​ត្រូវ​បាន​ប្រគល់​ ទៅ​ឱ្យ​ទាហាន​ម្នា​ក់​នៅ​ច្រកទ្វារ​អាកាស​យានដ្ឋាន​កា​ប៊ុល ខណៈ​មនុស្ស​រាប់​ពាន់​នាក់​ដែល​អស់សង្ឃឹម​ក្នុង​ការ​រត់​គេចខ្លួន ​បន្ទាប់​ពី​ក្រុម​តា​លី​បង់​ដណ្តើម​បាន​ទីក្រុង​នេះ​កំពុង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាងក្រៅ​។​ ​វីដេអូ​ដែល​ថត​បាន​កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​ពី​ហ្វូង​មនុស្ស​រុញច្រាន​គ្នា ​និង​ឡើង​របង ខណៈ​ពួកគេ​ព្យា​យាម​ទៅដល់​អាកាសយានដ្ឋាន​ ដែល​យន្តហោះ​យោធា​កំពុង​ជម្លៀស​ប្រជាជន​ចេញពី​ប្រទេស​។ ​វីដេអូ​មួយទៀត​ដែល​ត្រូវ​បាន​ថត​កាលពី​ថ្ងៃ​ពុធ​ បង្ហាញ​ពី​ទាហាន​អាមេរិក​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ ដើម្បី​បំបែក​ក្រុម​អ្នក​ដែល​បាន​ប្រមូល​ផ្តុំគ្នា ខណៈ​ដែល​ទាហាន​តា​លី​បង់​ឃ្លាំមើល​ហ្វូង​មនុស្ស​។ ​នេះ​បើ​យោង​តាម​អង្គការក្រៅរដ្ឋាភិបាល Rise to Peace៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        115
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        153
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm