នាយករដ្ឋមន្ត្រីអ៊ីតាលី៖ កិច្ចព្រមព្រៀងតំណែងធំៗរបស់ EU មិនអើពើនឹងការចង់បានរបស់អ្នកបោះឆ្នោត

2024/06/27 09:56:15 am        48

នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni នៅថ្ងៃពុធ (ទី២៦ ខែមិថុនា) បានរិះគន់គ្រោងការបែងចែកតួនាទីកំពូលៗ នៅក្នុងស្ថាប័នរបស់សហភាពអឺរ៉ុប (EU) ដោយបានលើកឡើងថា អ្នកទាំងនោះមិនអើពើនឹងបំណងប្រាថ្នារបស់អ្នកបោះឆ្នោត ដែលបានបង្ហាញអំឡុងពេលបោះឆ្នោត ដើម្បីជ្រើសរើសសភាអឺរ៉ុប កាលពីដើមខែនេះ។

ប្រភពនានា កាលពីថ្ងៃអង្គារ (ទី២៥ ខែមិថុនា) បាននិយាយថា ក្រុមអឺរ៉ុបនិយមកណ្ដាលដោយភាគច្រើនសំខាន់ៗចំនួន៣ ដែលមិនរាប់បញ្ចូលក្រុមអភិរក្សនិយមរបស់លោកស្រី Meloni បានយល់ព្រមលើកិច្ចព្រមព្រៀងមួយនៅលើមុខតំណែងធំៗរបស់ប្លុក ដែលនឹងរួមបញ្ចូលទាំងការជ្រើសរើសលោកស្រី Ursula von der Leyen របស់អាល្លឺម៉ង់ ធ្វើជាប្រធានគណៈកម្មការប្រតិបត្តិរបស់ EU សម្រាប់អាណត្តិទី២។

កិច្ចព្រមព្រៀងនេះនឹងត្រូវដាក់ជូន ដើម្បីទទួលបានការយល់ព្រមពីបណ្ដាមេដឹកនាំ EU នៅក្នុងកិច្ចប្រជុំកំពូល នាទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែមិថុនា)។ ប្រសិនបើត្រូវបានបញ្ជាក់អះអាង វានឹងតំណាងឲ្យការបន្តដំណើរពីអតីតកាល ដោយក្រុមគាំទ្រ EU អាចនៅរក្សាអំណាច ទោះបីជាមានការកើនឡើងនូវការគាំទ្រ ចំពោះគណបក្សស្តាំជ្រុលនិយម និងក្រុមដែលស្ទាក់ស្ទើរក្នុងការធ្វើសមាហរណកម្ម នៅក្នុងការបោះឆ្នោតសភាអឺរ៉ុបក៏ដោយ។

ក្រោយមានកិច្ចព្រមព្រៀងនោះ លោកស្រី Meloni បានប្រាប់សមាជិកសភាថា៖ «វាហាក់ដូចជាខ្ញុំមើលមិនឃើញពីឆន្ទៈដែលគិតគូរពីអ្វីដែលប្រជាពលរដ្ឋបានបង្ហាញតាមរយៈសន្លឹកឆ្នោត បានលេចឡើងនោះឡើយ រហូតមកដល់ពេលនេះ»។ លោកស្រីបន្ថែមថា គណបក្សដែលមើលឃើញការកើនឡើងនៃការគាំទ្រផ្នែកនយោបាយរបស់ពួកគេ នៅក្នុងការបោះឆ្នោតចុងក្រោយនេះ ត្រូវតែយកមកពិចារណាក្នុងការចរចា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        78
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        64
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm