ធនាគារអ៊ីតាលីបង្ហាញតម្រុយប្រតិបត្តិការផ្ទេរដោយខុសច្បាប់ពីគណនីអ៊ីតាលីទៅរុស្ស៊ី ក្នុងឆ្នាំ២០២៣

2024/06/27 10:06:27 am        141

ធនាគារកណ្តាលនៃប្រទេសអ៊ីតាលី បានរាយការណ៍ពីប្រតិបត្តិការផ្ទេរប្រាក់តាមធនាគារដោយខុសច្បាប់ កាលពីឆ្នាំមុន ពីគណនីអ៊ីតាលីទៅរុស្ស៊ី ដោយបញ្ជូនតាមបណ្តាប្រទេសផ្សេងទៀត ដើម្បីគេចពីទណ្ឌកម្មរបស់លោកខាងលិច។

គួរបញ្ជាក់ថា មហាអំណាចលោកខាងលិច បានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយលើទីក្រុងមូស្គូ បន្ទាប់ពីរុស្ស៊ីបានបើកការលុកលុយពេញលេញលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដែលចាប់តាំងពីពេលនោះមកត្រូវបានរឹតបន្តឹងបន្តិចម្តងៗ។ ហើយបណ្តាប្រទេសសហភាពអឺរ៉ុប ទើបបានអនុម័តកញ្ចប់ទណ្ឌកម្មលើកទី១៤ ប្រឆាំងនឹងទីក្រុងមូស្គូ កាលពីដើមសប្តាហ៍នេះ។

របាយការណ៍ឆ្នាំ២០២៣ ដោយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុរបស់ធនាគារកណ្តាល បានឲ្យដឹងថា៖ «លទ្ធផល (នៃការស៊ើបអង្កេតប្រចាំឆ្នាំ) បាននាំឲ្យមានការកំណត់អត្តសញ្ញាណលំហូរខុសប្រក្រតីមួយចំនួន»។

តែយ៉ាងណាក្ដី របាយការណ៍នោះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត អំពីការផ្ទេរដែលគេសង្ស័យ ឬអំពីប្រទេសពាក់ព័ន្ធនឹងការបញ្ជូនលុយកាក់ទាំងនោះទៅរុស្ស៊ីឡើយ។

របាយការណ៍ប្រចាំឆ្នាំនេះ ត្រូវប្រមូលព័ត៌មានអំពីករណីដែលអាចកើតមាននៃការសម្អាតលុយកខ្វក់ និងការផ្តល់ហិរញ្ញប្បទានភេរវកម្ម ហើយបន្ទាប់មកត្រូវសម្រេចថា តើព័ត៌មាននេះគួរតែត្រូវបានបញ្ជូនបន្តទៅអាជ្ញាធរស៊ើបអង្កេតដែរ ឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        1
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm