រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក៖ អាមេរិកនៅតែមានចំណាប់អារម្មណ៍ធ្វើការជាមួយ​សម្តេចតេជោជានិច្ច

2024/06/27 04:21:46 pm        176

លោក ឡយ ជេម អូស្ទីន(Lloyd James Austin) រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក បាន​ប្រកាសថា សហរដ្ឋអាមេរិកនៅតែមានចំណាប់អារម្មណ៍ធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង ជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា ជានិច្ចដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និង​អាមេរិក ហើយមួយវិញទៀត លោកសង្ឈឹមថា អាមេរិកអាច​នឹង​ជួយ​ពង្រឹង​សន្តិសុខ​របស់​កម្ពុជា​ផងដែរ។

តាមរយៈសារលិខិតថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ​២០២៤នេះ លោក ឡយ ជេម អូស្ទីនលើកឡើងថា លោកសូមថ្លែងអំណរគុណ ដល់​សម្តេច​តេជោ ហ៊ុន សែន ដែលបានស្វាគមន៍លោកនៅកម្ពុជាលើកទីពីរ ហើយលោក​ក៏​បាន​សម្តែង​ក្តី​រីករាយ​ផង​ដែរ ដែលបាន ជួបពិភាក្សាការងារជាមួយសម្តេចតេជោជាលើកទីពីរនោះ។

ក្នុងសារលិខិតថ្លែងអំណរគុណនេះលោកឡយ ជេម អូស្ទីន បានបញ្ជាក់ថា«ដូចអ្វីដែលខ្ញុំបាន លើក​ឡើងនៅក្នុងជំនួបរបស់យើង សហរដ្ឋអាមេរិក​នៅ​តែមាន​ចំណាប់​អារម្មណ៍​ធ្វើ​ការ​ជាមួយ​សម្តេច​ប្រធានព្រឹទ្ធសភា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ ខ្ញុំសង្ឃឹម​ថា​សហរដ្ឋ​អាមេរិក​អាច​ជួយកម្ពុជា ពង្រឹងសន្តិសុខរបស់ខ្លួន ទៅតាមរបៀបដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា»។

តាមរយៈសារលិខិតថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដដែលនេះ រដ្ឋមន្រ្តីក្រសួងការ ពារ​ជាតិអាមេរិករូបនេះបានសង្កត់ធ្ងន់ទៀតថា «ខ្ញុំសូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ចម្លើយ​ដ៏​ស្មោះត្រ​ង់​មិន​លាក់លៀមរបស់សម្តេចតេជោ ចំពោះសំណូមពរបស់ខ្ញុំ។ ខ្ញុំសង្ឃឹម​ថា​នឹង​បន្ត​កិច្ច​ពិភាក្សា​អំពី​មធ្យោបាយ​ដ៏ល្អបំផុត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ហើយខ្ញុំ​ទន្ទឹង​រង់ចាំ​នូវ​ទំព័រ​ថ្មី​នេះ នៃទំនាក់ទំ នងការពារជាតិរបស់ប្រទេសយើងទាំងពីរ»។

សូមបញ្ជាក់ថា លោកឡយ ជេម អូស្ទីន រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកបានមកបំពេញទស្សន កិច្ច​នៅកម្ពុជា ជាផ្លូវការនៅកម្ពុជាកាលពីដើមខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ ខណៈដំណើរ​ទស្សន​កិច្ចរបស់លោកគឺបានជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ជួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជួប​ជា​មួយ​ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា។ នៅក្នុង​កិច្ច​ជំនួប​រវាងថ្នាក់ដឹកនាំកំពូលកម្ពុជា លោក ឡយ ជេម អូស្ទីន បានសន្យា​អាមេរិក​នឹង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឲ្យកាន់តែល្អ ប្រសើរឡើងវិញ ជាពិសេសវិស័យយោធា បន្ទាប់​ពីមានភាពថមថយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm