មន្រ្តីជាន់ខ្ពស់កម្ពុជាឆ្លើយតបចំពោះអាមេរិកបន្ទាប់ពីដាក់កម្ពុជាជាប់ចំណាត់ថ្នាក់លេខបីទាក់ទងនឹងការជួញដូរមនុស្ស

2024/06/27 04:42:37 pm        65

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​ការជួញ​ដូរ​មនុស្ស លោក ជំទាវ ជូ ប៊ុនអេង បានឆ្លើយតបចំពោះសហរដ្ឋអាមេរិក ដែលបានដាក់​កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខបី ពាក់ព័ន្ធនឹងការចាត់វិធានការលុបបំបាត់ ឬទប់ស្កាត់ការជួញដូរមនុស្ស ដោយ​លោកជំទាវបានចោទសួរទៅប្រទេសដែលតាំងខ្លួនឯងជាបិតាលទ្ធិប្រជាធិបតេយ្យនេះ ទទួលបា​នជោគជ័យហើយឬនៅចំពោះការទប់ស្កាត់បទល្មើស តាមរយៈ ponzi scheme នេះ។

តាមរយៈសារសំឡេងផ្ញើមកទូរទស្សន៍BTVតាមតេលេក្រាមនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ លោកជំទាវ ជូ ប៊ុន អេង បានថ្លែងថា ការដាក់ពិន្ទុះមកលើកម្ពុជាឲ្យស្ថិតនៅចំណាត់​ថ្នាក់​លេខ​បី​នេះ ហាក់បីដូចជាមានលក្ខណៈផ្សេង ហើយប្រទេសទាំង​នោះ​ដូច​ជា​មាន​ការ​ផ្គុំ​ជើង​គ្នា​ដើម្បី​មក​ធ្វើការគាប់សង្កត់ដល់កម្ពុជា ខណៈកម្ពុជាបានកំពុងធ្វើ​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ចំពោះ​ការ​ទប់ស្កាត់ និងលុបបំ បាត់នូវអំពើជួញដូរមនុស្សនេះ។

លោកជំទាវបានសង្កត់ធ្ងន់ថា«ការដាក់ពិន្ទុះម្តងៗ គឺប្រទេសទាំងឡាយនោះ(ប្រទេសលោកខាង លិច)ដូចជាមានការផ្គុំជើងគ្នាដើម្បីមកសង្កត់កម្ពុជា បង្វែរទិសឲ្យ​លែង​គិត​ខ្វាយ​ខ្វល់​ពី​ស្ថាន​ភាព​របស់ប្រទេសខ្លួនឯង...តាមពិតទៅប្រទេសណាគឺមិនទាន់រួចខ្លួននោះដែរបើមានប្រជាពលរដ្ឋរបស់គាត់(អាមេរិក) មករងគ្រោះនៅកម្ពុជាមានន័យថាបទល្មើសហ្នឹងវាកើតឡើងនៅទីនោះដែរ វាគ្រាន់តែផ្ទេរប្តូរគ្នាចុះឡើង តែប៉ុណ្ណោះ ហើយគាត់មាន​វិធានការ​ក្នុង​ការ​ទប់​ស្កាត់​បាន​ត្រឹម​ត្រូវ​ហើយ​ឬនៅ? ហើយបើបានវាគ្មានប្រជា ពលរដ្ឋរបស់គាត់មកកម្ពុជាដើម្បីប្រព្រឹត្តបទល្មើស ឬ​ក៏​ជា​ជនរងគ្រោះនោះទេ។ សូម្បីតែប្រទេសមហាអំ ណាចអាមេរិកខ្លួនឯងហ្នឹង ក៏មាន​ប្រជាពលរដ្ឋ​របស់​គាត់​រង​គ្រោះដែរ អញ្ចឹងសួរថានេះឬជាភាពអសមត្ថ ភាពរបស់អាមេរិក? ខណៈករណី​នេះសព្វ​ថ្ងៃ​នេះ​ប្រទេស​ណា​ក៏​រក​ពិធី​ដោះស្រាយ​ដែរ​(ការ​ទប់ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឬponzi scheme)នេះ»។

សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងទៅនេះក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញរបាយការណ៍ ថាក​ម្ពុជាមិនទាន់បានបំពេញនូវស្តង់ដាក្នុងការលុបបំបាត់ការជួញដូរមនុស្ស និងមិន​បាន​ខិតខំ​ប្រឹង​ប្រែង ក្នុងការអនុវត្តច្បាប់ការប្រឆាំងការជួយដូរមនុស្ស ដោយគេបាន​ដាក់​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទាប់បំផុតពោលគឺលេខ៣។ តែយ៉ាងណាក៏ដោយលោកជំទាវ ជូ ប៊ុនអេង បានចាត់​ទុក​របាយការណ៍នេះថាធ្វើ ឡើងហាក់បីដូចជាមិនបានឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយ និង​មាន​លក្ខណៈ​បង្វែរទិសពីស្ថានភាពរបស់ប្រ ទេសខ្លួនឯងតែប៉ុណ្ណោះ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        98
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm