អ្នកនាំពាក្យចិនដីគោក រិះគន់ពាក្យសម្ដីគ្មានការពិតរបស់លោកឡៃ ចំពោះឯករាជ្យភាពកោះតៃវ៉ាន់

2024/06/27 05:41:54 pm        106

អ្នកនាំពាក្យរបស់ចិនដីគោកកាលពីថ្ងៃពុធសប្ដាហ៍នេះ បានរិះគន់ការអត្ថាធិប្បាយរបស់មេដឹកនាំថ្មី កោះតៃវ៉ាន់លោក ឡៃ ឆីង-ទ័(Lai Ching-te)ដែលថាភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ មិនស្ថិតក្រោមការគ្រប់គ្រងគ្នាទៅវិញទៅមក ដោយគូសបញ្ជាក់ថាការលើកឡើងរបស់លោកគឺជាប្រភេទពាក្យសម្ដីបំភាន់ការពិតនៃឯករាជ្យភាពកោះតៃវ៉ាន់។  

លោកស្រី ជូ ហ្វឹងលៀន (Zhu Fenglian) អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋចិន បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងសំណួរអំពីបទសម្ភាសន៍នាពេលថ្មីៗនេះរបស់ លោកឡៃ ជាមួយទស្សនាវដ្តី TIME អំឡុងពេលលោកអះអាងថាច្រកសមុទ្រតៃវ៉ាន់មិនស្ថិតក្រោមអំណាចអ្នកផ្សេងទេ។  

លោកស្រី ជូ បាននិយាយថា ទាំងចិនដីគោក ទាំងកោះតៃវ៉ាន់ គឺជាចិនតែមួយ ហើយកោះតៃវ៉ាន់ជាផ្នែកមួយរបស់ចិន។ នេះជាការពិតដែលមិនអាចកែប្រែបានឡើយ។ លោកស្រីក៏បានរិះគន់ការលើកឡើងរបស់លោក ឡៃ ផងដែរ ថាជាការនិយាយគ្មានការពិត និងខ្វះទាំងមូលដ្ឋានប្រវត្តិសាស្ត្រ និងផ្លូវច្បាប់ ដែលគ្រាន់តែចង់បង្ហាញចេតនាផ្តាច់ខ្លួនរបស់លោកប៉ុណ្ណោះ។   

ទាក់ទងនឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការឆ្លងច្រកសមុទ្រ លោក ស្រី បាននិយាយថា ចិនដីគោកតែងតែគាំទ្រ និងជំរុញការសន្ទនា និងការពិគ្រោះយោបល់រវាងភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ដោយផ្អែកលើការឯកភាពឆ្នាំ១៩៩២៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        12
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        14
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm