Patrick Bamford បន្ត​កិច្ចសន្យា​រយៈពេល​វែង​ជាមួយ Leeds United

2021/08/20 07:31:03 pm        95

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Leeds United, Patrick Bamford បាន​ចុះហត្ថលេខា​រយៈពេល​វែង ៥ឆ្នាំ​ដែល​នឹង​រក្សា​រូបគេ​នៅ​ទឹកដី Elland Road ដល់​ឆ្នាំ២០២៦​។ ​​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​បង្ហាញខ្លួន​ឱ្យ Leeds United សរុប​បាន ១១១លើក​ហើយ​ស៊ុត​បញ្ចូល​ទី ៤៣គ្រាប់តាំងពី​ផ្ទេរ​ពី Milddlesbrough នៅ​ឆ្នាំ២០១៨ ក្នុងតម្លៃ ១០លាន​ផោន​នៅពេលនោះ​។​

​​Bamford គឺជា​សមាជិក​ដ៏​សំខាន់​របស់ Leeds ដែល​នាំ​ក្រុម​ឡើងមក​កាន់​ក្របខណ្ឌ​កំពូល English Premier League រដូវ​កាល​មុន​ជា​លើកដំបូង​ក្នុង​រយៈពេល ១៦ឆ្នាំ​។ ​​ការបង្ហាញ​ខ្លួន​លើកដំបូង​របស់ Bamford នៅ​ក្របខណ្ឌ​កំពូល​គេ​រកបាន ១៧គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៣៨លើក​។​ ​​រដូវ​កាល​មុន Leeds United បានបញ្ចប់​រដូវ​កាល​នៅ​ចំណាត់ថ្នាក់​លេខ៩ ដែលជា​ចំណែក​មិនអាច​ខ្វះ​បាន​របស់ Bamford ដែល​ធ្វើឱ្យ​ត្រូវបាន​កោះហៅ​ចូលក្នុង​បញ្ជី​កីឡាករ​របស់លោក Gareth Southgate នៅ​ក្រុម​ជំរើសជាតិ​អង់គ្លេសដើម្បី​ជ្រើសរើស​ទៅ Euro ២០២០​។​ ​​កិច្ចសន្យា​ថ្មី​របស់ Bamford គឺ​បន្ទាប់ពី​កីឡាករ​សំខាន់​ ២រូប​ទៀត​ទើបតែ​បាន​ប្តេជ្ញាចិត្ត​ជាមួយ​ក្លិប​ដែរនោះ​គឺ Stuart Dallas និង​អ្នកចាំទី Illan Meslier៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        159
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        169
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm