ឯកឧត្តម ប៉ែន បូណា៖ គ្មានអ្វីឈ្នះការពិត និងអំពើល្អដែលរាជរដ្ឋាភិបាលគណបក្សប្រជាជន​កម្ពុជាបាននិងកំពុងធ្វើសម្រាប់ប្រទេសជាតិឡើយ

2024/06/27 08:22:08 pm        158

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់ថា គ្មានអ្វីឈ្នះការពិត និងអំពើល្អដែល​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បាននិងកំពុងបន្តធ្វើចំពោះជាតិនិងប្រជាពលរដ្ឋខ្មែរឡើយ។ ឯកឧត្តម បន្តថា សមិទ្ធផល​ដែលជាស្នាដៃរបស់រាជរដ្ឋាភិបាលមានច្រើនអនេក ដូច្នេះយើង​ត្រូវ​ចេះ​បង្ហាញ​សមិទ្ធផល​ទាំងអស់នោះឱ្យប្រជាពលរដ្ឋបានឃើញ និងបញ្ជ្រាបគោល​នយោបាយ​ជាតិ​ឱ្យ​ពួក​គាត់​បាន​យល់​ដោយមិនបណ្តោយឱ្យព័ត៌មានប្រឌិត បំផ្លើសបំភ្លៃ និងមួលបង្កាច់​មក​បំផ្លាញ​ស្នាដៃ​របស់​រាជរដ្ឋាភិបាលបានជាដាច់ខាត។

សម្រាប់ឯកឧត្តម ប៉ែន បូណា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោ ហ៊ុន សែន បានលះបង់ធំធេងណាស់ និងធ្វើការងារ​ធ្ងន់ពេក​ហើយ​សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​ទម្រាំ​កសាង​ប្រទេសបានដូចសព្វថ្ងៃ។ ចំណែក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន ក៏​មានអម្រែកយ៉ាងធ្ងន់នៅលើស្មាក្នុងការរែកពុនបន្តដើម្បីរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និង​ជំរុញការអភិវឌ្ឍ នាំប្រទេសឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូលខ្ពស់ដែលជាទិសដៅប្រកបដោយមហិច្ឆតា។ ដូច្នេះ យើងត្រូវនាំ​គ្នា​ជួយ​បន្ធូរ​បន្ថយ​បន្ទុករបស់ថ្នាក់ដឹកនាំ ជាពិសេសក្នុងការងារព័ត៌មាននិងនាំពាក្យ។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម ចូលរួមជា​អធិបតី និង​ជា​វាគ្មិន​ក្នុង​ពិធី​បើក​វគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់​មន្ត្រី​ព័ត៌មាន និង​អ្នកនាំពាក្យ នៃរដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ដោយ​មានការអញ្ជើញចូលរួមពី ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវគណៈអភិបាលខេត្ត តំណាង​ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មន្ត្រីរដ្ឋបាលខេត្ត មេ​បញ្ជាការ​នៃកងកម្លាំងប្រដាប់អាវុធខេត្តទាំង៣ប្រភេទ លោក លោកស្រី ជាប្រធានមន្ទីរ អង្គ​ភាព​ជុំវិញខេត្ត និងមន្ត្រីទទួលបន្ទុកព័ត៌មាននិងអ្នកនាំពាក្យថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រុង-ស្រុក និងឃុំ-សង្កាត់ សរុបជាង ៦០០នាក់។

ក្នុងនាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ស្រី សុភ័ក្ត្រ បាន​សម្តែង​នូវ​មនោសញ្ចេតនាស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ចំពោះវត្តមា​ន​របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ប្រតិភូ ដែលបានចំណាយពេលវេលាដ៏មមាញឹក ក្នុងការដឹកនាំ និង​ធ្វើ​ជា​វាគ្មិន​ដោយ​ផ្ទាល់​សម្រាប់​ការ​បណ្តុះ​បណ្តាលនូវប្រធានបទដ៏មានសារៈសំខាន់ ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិង នាំពាក្យ» ស្របពេលពិភពលោកមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ដែលតម្រូវ​ឲ្យ​ស្ថាប័ន​រដ្ឋ​គ្រប់​ថ្នាក់ គ្រប់ផ្នែកត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន។ ឯកឧត្តមបន្តថា ក្រុមការងារ និង​ព័ត៌មាន និង​នាំពាក្យ​ខេត្ត​កំពង់ចាម​ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី​ឯកឧត្តម​អភិបាលបានធ្វើការងារយ៉ាងសកម្មដើម្បីផ្តល់ព៍ត៌មានពិតជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្តម​រំពឹងថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយឲ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ បានយល់​កាន់​តែ​ច្បាស់​ថែម​ទៀតអំពីការងារព័ត៌មាននិងនាំពាក្យ ដែលនឹងជួយ​ជំរុញ​ប្រសិទ្ធភាព នៃ​ការងារ​អនុវត្ត​តួនាទីភារកិច្ចរបស់មន្ត្រីរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់វិស័យ ឆ្ពោះទៅ​សម្រេច​បាន​នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។

 ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាវាគ្មិន បាន​ថ្លែង​កោត​សរសើរ​ដល់​អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែលបានសហការ​ជាមួយ​អង្គភាព​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល បង្កើតឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីពង្រឹង​ប្រសិទ្ធ​ភាព​ក្រុម​ការងារ​ព័ត៌មាន និងអ្នកនាំពាក្យក្រោមរដ្ឋបាលខេត្តទាំងមូល។ អ្នកនាំពាក្យរាជ​រដ្ឋាភិបាល​ក៏​បាន​ចែក​រំលែក​ចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងការងារព័ត៌មាននិងនាំពាក្យ ដោយ​សង្កត់​ធ្ងន់​​លើ​តួនាទី ភារកិច្ច និងការងារ​ស្នូល​របស់​អ្នកនាំពាក្យ​ដែល​ត្រូវ​ពាំនាំ​ព័ត៌មាន​ពិត​ឱ្យ​ប្រជាពលរដ្ឋ​បាន​ជ្រួត​ជ្រាបតាមគ្រប់មធ្យោបាយ និងត្រូវធ្វើយ៉ាងសកម្ម ទាំងការងារបុរេសកម្ម និងការ​ពន្យល់​បក​ស្រាយជូនប្រជាពលរដ្ឋជ្រាបអំពីការពិតក្នុងករណីដែលមានព័ត៌មានក្លែងក្លាយ បំផ្លើស បំភ្លៃ​កើតឡើង៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm