UN ព្រមានពីការស្លាប់ដោយប្រើថ្នាំលើសកម្រិត បន្ទាប់ពីការផលិតអាភៀនអាហ្វហ្គានីស្ថាន ធ្លាក់ចុះ

2024/06/27 08:50:42 pm        136

របាយការណ៍របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (២៦ មិថុនា) ថា បទបញ្ជាបង្រ្គាបផលិតកម្មអាភៀនដោយពួកតាលីបង់ នៅអាហ្វហ្គានីស្ថាន ដែលជាអ្នកផ្គត់ផ្គង់ដ៏លេចធ្លោរបស់ពិភពលោក អាចជំរុញឱ្យមានការស្លាប់ដោយសារការប្រើប្រាស់ថ្នាំហួសកម្រិត ខណៈអ្នកប្រើប្រាស់គ្រឿងញៀនហេរ៉ូអ៊ីន ប្តូរទៅប្រើអាភៀនសំយោគផ្សេង ដែលបង្កឱ្យមានការស្លាប់ជាច្រើនរួចទៅហើយនៅក្នុងទ្វីបអឺរ៉ុប។

ការដាំដុះអាភៀន ដែលផលិតសារធាតុហេរ៉ូអ៊ីនបានធ្លាក់ចុះ ៩៥ ភាគរយនៅអាហ្វហ្គានីស្ថាន កាលពីឆ្នាំមុន បន្ទាប់ពីក្រុមតាលីបង់ បានហាមឃាត់ការផលិតគ្រឿងញៀនក្នុងឆ្នាំ ២០២២។

ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃពុធ លើផលប៉ះពាល់នៃការថយចុះការផ្គត់ផ្គង់អាភៀនថា «តម្រូវការសម្រាប់សេវាព្យាបាលអាភៀនអាចនឹងកើនឡើង ប៉ុន្តែប្រសិនបើសេវាកម្មទាំងនោះមិនគ្រប់គ្រាន់ អ្នកប្រើប្រាស់ហេរ៉ូអ៊ីនអាចប្តូរទៅប្រើថ្នាំអាភៀនផ្សេងទៀត»។

របាយការណ៍បន្ថែមថា «ការផ្លាស់ប្តូរបែបនេះអាចបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សុខភាព និងនាំឱ្យមានកំណើននៃការប្រើប្រាស់លើសកម្រិត ជាពិសេសប្រសិនបើថ្នាំអាភៀនជំនួសនោះរួមមានសារធាតុដែលមានឥទ្ធិពលខ្លាំងដូចជា ហ្វង់តានីល (fentanyl) ឬ នីតាហ្សែនស៍ (nitazenes) ដែលបានចែកចាយរួចហើយនៅក្នុងបណ្តាប្រទេសអឺរ៉ុបមួយចំនួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ»។

ប្រធានផ្នែកស្រាវជ្រាវរបស់ការិយាល័យ UNODC លោកស្រី អេនជែលឡា មី (Angela Me) បានប្រាប់អ្នកយកព័ត៌មានថា ការស្លាប់ជាច្រើនដោយប្រើសារធាតុ នីតាហ្សែនស៍ លើសកម្រិត ដែលជាប្រភេទអាភៀនសំយោគខ្លាំងជាង ហ្វង់តានីល ត្រូវបានរាយការណ៍នៅក្នុងប្រទេសអៀរឡង់ ចក្រភពអង់គ្លេស អេស្តូនី និងឡាតវី៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        105
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        95
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        91

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm