ម្ចាស់សហគ្រាសក្នុងស្រុក កំពុងជឿកជាក់លើរាជរដ្ឋាភិបាល ដែលនាំ MSME ដើរលើវិថីរីកចម្រើន

2024/06/27 09:36:57 pm        48

ភ្នំពេញ ៖ ម្ចាស់សហគ្រាសធុនតូច និងមធ្យម ថ្លែងនូវអារម្មណ៍រំភើបរីករាយ ខណៈរាជរដ្ឋាភិបាលកំពុងបោះជំហ៊ានបង្កើតផែនការសកម្មភាព ថ្មីៗបន្ថែម ជួយជ្រោមជ្រែង និងលើកកម្ពស់សហគ្រាសក្នុងស្រុក ឲ្យក្លាយជាសហគ្រាសមានសក្តានុពលសម្រាប់ការផ្គត់ផ្គង់ និងប្រកួត ប្រជែងលើទីផ្សារ និងការនាំចេញ។  

​ម្ចាស់សហគ្រាសជាច្រើន បានលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅក្នុងកម្មពិធីទិវាជាតិ សហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី ១ នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៤ នេះថា កន្លងមកនេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម បានដំណើរការក្នុងខ្សែច្រវាក់ផលិតកម្ម ក្នុងស្ថាភាពជួបការលំបាកខ្លះៗ ទាំងដំណើរការផលិត និងលក់ដូរនៅលើទីផ្សារ, ចំណែកមកដល់បច្ចុប្បន្ន ស្ថានភាពផ្គត់ផ្គង់ផលិតផលនៅលើទីផ្សារ បានដំណើរការរើបៗឡើងវិញ។

ម្ចាស់សហគ្រាសទាំងនោះ បានលើកឡើងស្រដៀងគ្នាទៀតថា ជុំវិញវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ឃើញថា កន្លងមកនេះ រាជរដ្ឋាភិបាលបានបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងគោលដៅអភិវឌ្ឍន៍ទីផ្សារការងារ ការលើកស្ទួយសហគ្រាសធុន តូច និងមធ្យម, ធុរកិច្ច, សហគ្រិនភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម, ជាក់ស្តែងការរៀបចំ ទិវាជាតិសហគ្រាសធុន មីក្រូ តូច និងមធ្យម ដែលនេះជាការបោះជំហានថ្មីមួយទៀតរស់រាជរដ្ឋាភិបាល ក្នុងការជួយជ្រោមជ្រែង និងលើកកម្ពស់សហគ្រាស ក្នុងស្រុក ឲ្យក្លាយជាសហគ្រាសមានសក្តានុពល សម្រាប់ការផ្គត់ផ្គង់ និងប្រកួតប្រជែងលើទីផ្សារ និងការនាំចេញជាដើម។  

ជុំវិញ SME នេះ, បើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, អានដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ អាទិភាពដល់ការអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈប្រព័ន្ធអេកូឡូស៊ីដ៏ទូលំទូលាយ ដោយ ផ្តល់ការគាំទ្រលើ វិស័យសំខាន់ៗដូចជា ការបង្កើតគោលនយោបាយ ការពង្រឹងលទ្ធភាពទទួលហិរញ្ញប្បទាន ការលើកកម្ពស់ សហគ្រិនភាព ការចាប់ យកបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញ ការលើកកម្ពស់ស្តង់ដារផលិតផល និងការបង្កភាពងាយស្រួលក្នុងការធ្វើអាជីវកម្មជាដើម។

បញ្ហានេះ រាជរដ្ឋាភិបាលទទួលស្គាល់តួនាទីដ៏សំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការជំរុញកំណើនសេដ្ឋ កិច្ចបង្កើតការងារ និងបណ្តុះនវានុវត្តន៍, ជាក់ស្តែងទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១នេះ ជាឱកាសមួយដើម្បី បង្ហាញពីសមិទ្ធផលរបស់សហគ្រិនកម្ពុជា និងផ្តល់ជូនពួកគាត់នូវព័ត៌មាន ឧបករណ៍ និងធនធានចាំបាច់ ដើម្បីពួកគាត់អាចរីក ចម្រើននៅក្នុងទីផ្សារក្នុងស្រុក តំបន់ និងពិភពលោកដែលកាន់តែមានការប្រកួតប្រជែងខ្លាំង។

សូមបញ្ជាក់ថា បច្ចុប្បន្នសហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ ៩០% នៃមូលដ្ឋានផលិតកម្មអាជីវកម្មសរុប, បានផ្តល់ ការងារពី ៦០% ទៅ ៧០% និងរួមចំណែក ៥០% នៃផលិតផលក្នុងស្រុកសរុប។ ចំណែកនៅក្នុងតំបន់អាស៊ាន សហគ្រាសធុនមី ក្រូ តូច និងមធ្យម មានចំនួនពីជាង ៩៧% ទៅជិត ១០០% និងរួមចំណែកជិត ៤៥% នៃផលិតផលក្នុងស្រុកសរុប របស់ ប្រទេសជាសមាជិកអាស៊ាន៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        122
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm