
ប្រភពពីប៉ាឡេស្ទីន បានរាយការណ៍កាលពីថ្ងៃពុធថា អាជ្ញាធរអ៊ីស្រាអែល បានវាយកម្ទេចផ្ទះចំនួន ១៧ខ្នង នៅតំបន់វេសបែង និង ទីក្រុងហ្ស៊េរុយសាឡឹមខាងកើត។
គណៈកម្មាធិការតស៊ូប្រឆាំងការតំាងទីលំនៅ និងការសាងសង់របង នៅរបស់អាជ្ញាធរប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អាជ្ញាធរអ៊ីស្រាអែល បានរុះរើផ្ទះចំនួន ៤ខ្នង នៅភាគខាងកើតនៃទីក្រុង Jericho ក្រោមលេសថា សាងសង់ដោយគ្មានអាជ្ញាប័ណ្ណ»។
នៅថ្ងៃដដែលនោះ គ្រឿងចក្រឈូសឆាយរបស់អ៊ីស្រាអែល បានវាយកម្ទេចផ្ទះបីជាន់ នៅក្នុងភូមិ Beitlo ភាគខាងលិចនៃទីក្រុងរ៉ាម៉ាឡា។ នេះបើយោងតាមប្រភពក្នុងតំបន់ និងសាក្សីដែលបានឃើញផ្ទាល់ភ្នែក។
គ្រឿងចក្រឈូសឆាយរបស់អ៊ីស្រាអែល ក៏បានវាយកម្ទេចផ្ទះ ១១ខ្នង នៅសហគមន៍ Umm al-Khair ក្នុងទីក្រុង Masafer Yatta ភាគខាងត្បូងទីក្រុង Hebron។
លោក Nasr Nawajaa សកម្មជនសិទ្ធិមនុស្សនៅក្នុងសហគមន៍ បានប្រាប់សារព័ត៌មានស៊ីនហួថា កងកម្លាំងអ៊ីស្រាអែល បានវាយកម្ទេច និងឈូសឆាយជិតមួយភាគបីនៃសហគមន៍ដែលរួមមានផ្ទះ និងលំនៅឋានជាង ៣០ខ្នង។