សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជាប្តឹងមន្ត្រីអង្គការសង់ត្រាល់ទៅតុលាការទាមទារសំណងជំងឺចិត្ត ១០០លានរៀល

2024/06/28 12:10:32 am        420

សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ដែលតំណាងឱ្យកម្មករនិយោជិតជាង៤ម៉ឺននាក់ បាន​ដាក់​ពាក្យ​ប្តឹងមន្ត្រី មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់)ទៅតុលាការ នៅ​រសៀលថ្ងៃទី២៧ ខែមិថុនានេះ បន្ទាប់ពីមន្ត្រីអង្គការនេះបានប្រើពាក្យញុះញង់ ធ្វើឱ្យប៉ះ​ពាល់​ដល់​គេឈ្មោះ កិត្តិយស កិត្តិសព្ទ សេចក្តីថ្លៃថ្នូរ និងមានការរើសអើងសហជីព។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ប្រាប់អ្នក​សារព័ត៌មាន​នៅ​មុខ​សាលា​ដំបូងរាជធានីភ្នំពេញ ថា លោកឃុន ថារ៉ូ បានផ្តល់បទសម្ភាសន៍ទៅវិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃទី១៥ ខែមិថុនា ដោយប្រើពាក្យ យកសហជីពក្លែងក្លាយ ទៅវាយសហជីពឯករាជ្យ និង​យក​យុវជន ឬសង្គមស៊ីវិលក្លែងក្លាយទៅវាយ យុវជននិងសង្គមស៊ិវិលឯករាជ្យ គឺជា​ការ​ចោទ​ប្រកាន់​ខុសការ​ពិតធ្ងន់ធ្ងរបំផុត ដែលសមាជិកជាកម្មករជាង៤ម៉ឺននាក់កើតទុកមិនសុខចិត្ត។

លោកបញ្ជាក់ថា៖«ការលើកឡើងរបស់លោកឃុន ថារ៉ូ ប៉ះពាល់ខ្លាំងដល់សហជីព​ទូទាំង​ប្រទេស​។ ទី២​ការប៉ះពាល់របស់គាត់គឺប្រមាថដល់គេឈ្មោះ កិត្តិយស កិត្តិសព្ទ សេចក្តីថ្លៃថ្នូរ ហើយ​មាន​ការ​រើស​អើង ញុះញង់ឱ្យមានការរើសអើងផ្សេងៗទៀត ហើយការដែលខ្ញុំប្តឹងឃុនថារ៉ូ ខ្ញុំចង់​បញ្ជាក់​ថា ករណីដែល​យើង​ប្តឹង​បុគ្គលឃុន​ថារ៉ូ​យើង​សុំឱ្យ​តុលាការ​មាន​ចំណាត់​ការ​លើបុគ្គល​នេះ​តាម​ផ្លូវ​ច្បាប់ជាធរមាន។»

លោកហង្ស រ៉ាវី បានឱ្យដឹងថា ការប្តឹងបុគ្គលឃុន ថារ៉ូ នេះសមាជិក សមាជិការ សហភាព​សហជីព​រក្សា​សិទ្ធិកម្មករកម្ពុជា ទាមទារសំណងជំងឺចិត្ត ១០០លានរៀល ប៉ុន្តែសមាជិក​សមាជិការ​ទាំងអស់មិនចង់បានលុយនោះឡើយ អ្វីដែលសំខាន់គឺចង់បានភាពស្អាតស្អំមកវិញ ហើយ​កញ្ចប់ថវិកាដែលបានមកទាំងអស់ សហភាពឯកភាពគ្នាបរិច្ចាកទៅមន្ទីរពេទ្យគន្ធបុប្ផា។

លោក ហ៊ុយ សម្បត្តិ អ្នកនាំពាក្យ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា និយាយថា ការ​លើក​ឡើង​របស់លោក ឃុន ថារ៉ូ គឺជាការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ ដោយគ្មាន​មូលដ្ឋាន​គតិ​យុត្ត​ច្បាស់​លាស់ និងប៉ះពាល់សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរ និងមូលបង្កាច់ ប្រមាថប រិហារបង្កាច់កេរ្តិ៍ មក​លើ​អង្គការវិជ្ជាជីវៈ ហៅកាត់ថា (សហជីព) ក៏ដូចជា សហភាពសហជីពរក្សា សិទ្ធិកម្មករកម្ពុជា-CWPUC ដែលមានវិញ្ញាបនបត្រចុះបញ្ជីអង្គវិជ្ជាជីវៈ ត្រឹមត្រូវស្របច្បាប់។

លោកបន្ថែមថា មិនតែប៉ុណ្ណោះ ការប្រើពាក្យថា​សហជីព​ក្លែងក្លាយ​នេះ​វាជា​ការ​មួល​បង្កាច់​យ៉ាង​ធ្ងន់ធ្ងរ និងមិនឱ្យតម្លៃទៅលើច្បាប់រដ្ឋ ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣៦ កថាខណ្ឌ​ទី៥​ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបង្កើត សហជីព និងចូលជាមួយសមាជិកសហជីពនេះ និង​កថាខណ្ឌទី៦ ការរៀបចំ និងការប្រព្រឹត្តទៅនៃសហជីព និងកំណត់ក្នុងច្បាប់ ច្បាប់​ស្តីពី​សហជីព និងច្បាប់ស្ដីពីការងារ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm