រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលអំណោយសម្រាប់ប្រើប្រាស់ ក្នុង​ការងារគ្រប់គ្រង​បង្ការ​ទប់ស្កាត់​ជំងឺកូវីដ-១៩

2021/08/20 09:43:54 pm        430

មណ្ឌលគិរី ៖ ​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានប្រគល់អំណោយ​ជូន​ដល់រដ្ឋបាលខេត្តមណ្ឌលគិរី សម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ។

ឯកឧត្តម ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដែលបានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួម​ប្រយុទ្ធ​ប្រឆាំង នឹងជំងឺកូវីដ-១៩ ជាពិសេសគឺខេត្ត បានគ្រប់គ្រងអ្នកដែលមានការពាក់ព័ន្ធ​ដោយ​ផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ និងបានបញ្ជូនឲ្យគាត់មកធ្វើចត្តាឡីស័ក និង​ព្យាបាល​បានយ៉ាងល្អប្រសើរ។

ឯកឧត្តម ក៏បានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្រ្តីសុខាភិបាល ត្រូវរួមសហការគ្នាឲ្យកាន់​តែប្រសើរថែមទៀត ដើម្បីទប់ស្កាត់ កុំឲ្យកើតមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩បន្តទៀត ដោយត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ក្នុងការអនុវត្តតាមការណែនាំ​របស់​រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសត្រូវរួមគ្នាអនុវត្តបានខ្ជាប់ខ្ជួន តាមអនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៣កុំ និង៣ការពារ។

ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី ដែលបាននាំយកអំណោយមកប្រគល់​ជូន​នាពេលនេះ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ក្នុងរយៈពេល៣សប្តាហ៍ ក្នុងខែសីហានេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជិត៣០០នាក់ នៅទូទាំងខេត្ត ហើយតួលេខនេះ បើ​ប្រៀបធៀប​នឹងចំនួនអ្នកឆ្លងកូវីដ-១៩ កន្លងមក គឺមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយ​អំណោយ​មនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាមានសារៈប្រយោជន៍ណាស់ ស្របពេលដែលរដ្ឋបាលខេត្ត ក៏ដូចជាក្រុមគ្រូពេទ្យ កំពុងតែត្រូវការជាចាំបាច់ និងជាបន្ទាន់សម្រាប់ប្រើប្រាស់ ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹងថា សម្រាប់ការងារចាក់វ៉ាក់សាំងវគ្គ៣ ដូសទី១ នៅទូទាំងខេត្ត គិតត្រឹមថ្ងៃទី១៩ ខែសីហានេះ មានចំនួន ៣៥.៩៤៣នាក់ និងដូសទី ២ មានចំនួន ៧.៣៩៦នាក់ និងបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោមអាយុ ១៨ឆ្នាំ នៅក្រុងសែនមនោរម្យ និងស្រុកអូររាំង សរុបចំនួន ២.៣២៦នាក់។ ដោយឡែកសម្រាប់អ្នកមាន​វិជ្ជមានកូវីដ-១៩ សរុបចំនួន ៧២៨ករណី ជាសះស្បើយ ៣១៧ករណី ស្លាប់ចំនួន ០៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤០៨ករណី។

សូមបញ្ជាក់ថា អំណោយជាសម្ភារៈដែល ឯកឧត្តម ប្រាក់ សុខុន បានប្រគល់ជូនដល់រដ្ឋបាល​ខេត្តមណ្ឌលគិរី សម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ រួមមាន៖ អាវពេទ្យចំនួន ៣០០ឈុត របាំងមុខ ១០០គ្រឿង ម៉ាស់ N95 ៥០០០ម៉ាស់ ម៉ាស់ (Foam) ៥០.០០០ម៉ាស់ ម៉ាស់ធម្មតា ៥០.០០០ម៉ាស់ ស្រោមដៃ ២០ប្រអប់ និងទឹកថ្នាំសម្លាប់មេរោគ ២០ធុងផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm