មន្ទីរពេទ្យព្រះអង្គឌួង ធ្វើបទបង្ហាញស្តីពីការអប់រំអាព្យាបាលពីសារៈសំខាន់ នៃការស្តារនិតិសម្បទាបន្ទាប់ពីទទួលការវះកាត់ គ-ថ្លង់

2024/06/28 02:54:29 am        355

ភ្នំពេញ ៖ មន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានធ្វើបទបង្ហាញស្តីពីការអប់រំអាព្យាបាលពីសារៈសំខាន់ នៃការស្តារនិតិសម្បទាបន្ទាប់ពីទទួលការវះកាត់ គ-ថ្លង់។

​លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា ការបើកកម្មវិធីអប់រំនេះ មានគោលបំណងបណ្តុះបណ្តាលអាណាព្យាបាលអំពីសារៈសំខាន់នៃការស្តារនីតិសម្បទា បន្ទាប់ពីការវះកាត់គ-ថ្លង់។ ការស្តារនិតិសម្បទាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កុមារ ដែលបានឆ្លងកាត់ការវះកាត់គ-ថ្លង់ ដើម្បីអោយពួកគេចាប់ផ្តើមរស់នៅមានដំណើរការធម្មតា និងមានជីវិតដូចកុមារ ដទៃទៀត។ យើងជឿជាក់ថា អាណាព្យាបាលមានតួនាទីដ៏សំខាន់បំផុតក្នុងការផ្តល់នូវការគាំទ្រ ការអប់រំ និងការថែទាំសម្រាប់កូនៗ។ អាណាព្យាបាល គឺជាអ្នកដែលជួយកូនៗឱ្យមានកម្លាំងក្នុងការចូលរួមការស្តារនីតិសម្បទា និងបង្កើនសុភមង្គលរបស់ពួកគេ។ សូមបងប្អូនអាណាព្យាបាលត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា ហើយយើងនឹងបន្តឆ្ពោះទៅមុខជាមួយគ្នា ដើម្បីធានាថាកូនៗរបស់យើង នឹងមានអនាគតល្អបន្ទាប់ពីការវះកាត់គ-ថ្លង់ រួច។ គិតមកដល់ពេលនេះ យើងវះកាត់គ-ថ្លង់បានចំនួន ៤៧នាក់ និងវះត្រចៀកចំនួន ៦១នាក់។

អ្នកស្រី Donna Sperandio អ្នកជំនាញឯកទេសផ្នែកនិយាយ និងស្តារនិតិសម្បទា ជាឯកទេសមួយដែលព្យាបាលទៅលើកុមារគ-ថ្លង់ ក្រោយពីវះកាត់គ-ថ្លង់ ដើម្បីឲ្យកុមារ អាចនិយាយបានឡើងវិញ ដែលធ្វើការលើជំនាញមួយអស់រយៈពេល៣០ឆ្នាំមកហើយ នៅប្រទេសអូស្រ្តាលី និងអ្នកស្រី THITIYA ASSAWA JIN DA WAT (ហៅកាត់ Beer) Managing Director នៃ hear LIFE hearing Care Centre ប្រចាំប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា និងឡាវ បានលើកឡើងរួមគ្នាយ៉ាងដូច្នេះថា ថ្ងៃនេះគាត់ បណ្តុះបណ្តាលជូនដល់ក្រុមគ្រូពេទ្យដែលមានឯកទេសខាងផ្នែកវាស់សម្លេង រួមទាំងអាណាព្យាបាល ក៏ដូចជាកុមារ ដែលកុមារទាំងនោះ ទទួលបានការវះកាត់ គ-ថ្លង់។ មកដល់ពេលនេះ គឺមានកុមារដែលមានជំងឺគ-ថ្លង់ ដែលមិនអាចស្តាប់បាន មានចំនួន៣០លានកុមារ នៅទូទាំងពិភពលោក។ ទន្ទឹមនឹងនោះកុមារ ដែលមានជំងឺគ-ថ្លង់ មានចំនួនច្រើនក្នុងប្រទេសកម្ពុជា ជាមួយគ្នានេះដែរ អ្នកស្រី មានសេចកី្តសប្បាយរីករាយយ៉ាងខ្លាំងដែលបានមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយទៅដល់កុមារ ដែលមានភាព គ-ថ្លង់ និងផ្តល់ការបណ្តុះបណ្តាលបន្ថែមជូនដល់គ្រូពេទ្យឯកទេស ហើយក៏ដូចជាអាណាព្យាបាលដែលមានកូន គ-ថ្លង់ ផងដែរ។

 ជាចុងក្រោយលោកសាស្ត្រាចារ្យរង លូ លីឃាង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីសហការទាំងអស់ដែលបានចូលរួមជាមួយមន្ទីរពេទ្យព្រះអង្គឌួង ក្នុងការរៀបចំកម្មវិធីនេះឡើង និងសូមឱ្យចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការនេះកាន់តែរីកចំរើនជារៀងរហូត។ ក៏សូមថ្លែងអំណរគុណ និងសូមគោរពជូនពរសុខភាពល្អ ដល់អាណាព្យាបាល និងលោក លោកស្រីទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ! សូមយើងបន្តប្រឹងប្រែងដើម្បីធានាការស្តារនីតិសម្បទាសម្រាប់កូនៗយើងទាំងអស់គ្នា៕

 អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm