កោះតៃវ៉ាន់ ព្រមានពលរដ្ឋខ្លួនមិនឱ្យធ្វើដំណើរទៅប្រទេសចិន ក្រោយការគំរាមប្រហារជីវិត

2024/06/28 04:59:48 pm        141

រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) បានបង្កើនការព្រមានអំពីការធ្វើដំណើរទៅប្រទេសចិន ដោយប្រាប់ពលរដ្ឋរបស់ខ្លួនកុំឱ្យទៅទីនោះ លុះត្រាតែចាំបាច់ បន្ទាប់ពីការគម្រាមកំហែងពីទីក្រុងប៉េកាំង កាលពីសប្តាហ៍មុនក្នុងការប្រហារជីវិតអ្នកដែលចាត់ទុកថាគាំទ្រ «ផ្កាប់មុខ» នៃឯករាជ្យតៃវ៉ាន់។

ប្រទេសចិន កាលពីសប្តាហ៍មុន បានប្រកាសពីគោលការណ៍ណែនាំផ្លូវច្បាប់ថ្មីដោយគំរាមប្រហារជីវិតអ្នកផ្ដាច់ខ្លួនទាមទារឯករាជ្យកោះតៃវ៉ាន់នៅក្នុងករណីធ្ងន់ធ្ងរ ដែលជាកំណើនបន្ថែមទៀតនៃភាពតានតឹងដែលទាក់ទាញការថ្កោលទោសពីរដ្ឋាភិបាលមេដឹកនាំតៃវ៉ាន់ថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) ក៏ដូចជាសហរដ្ឋអាមេរិក។

លោក ល៉ាំង វិនជា (Liang Wen-chieh) អ្នកនាំពាក្យក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់កោះតៃវ៉ាន់ បានប្រាប់អ្នកយកព័ត៌មានថា ការព្រមានអំពីការធ្វើដំណើរដែលបានលើកឡើងក៏បានអនុវត្តទៅលើទីក្រុងដែលគ្រប់គ្រងដោយប្រទេសចិន គឺក្រុងហុងកុង និងម៉ាកាវ។ លោក ល៉ាំង បាននិយាយថា គោលការណ៍ណែនាំទាំងនោះតំណាងឱ្យការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសុវត្ថិភាពរបស់ប្រជាជនតៃវ៉ាន់ ដែលទៅលេងប្រទេសចិន បន្ថែមពីលើវិធានការផ្សេងទៀតដែលចិនកំពុងអនុវត្តដើម្បីពង្រឹងច្បាប់សន្តិសុខជាតិរបស់ខ្លួន។

កាលពីថ្ងៃពុធ ដោយត្រូវសាកសួរអំពីការព្រួយបារម្ភថាគោលការណ៍ណែនាំនោះអាចបង្កការភ័យខ្លាចដល់ប្រជាជនតៃវ៉ាន់ និងមិនជួយកែលម្អទំនាក់ទំនង ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិន បាននិយាយថា គោលការណ៍ណែនាំផ្លូវច្បាប់ថ្មីនោះគ្រាន់តែសំដៅលើជនផ្ដាច់ខ្លួនគាំទ្រឯករាជ្យផ្កាប់មុខមួយចំនួនតូចដែល «ប្រើពាក្យសម្ដី និងសកម្មភាពអាក្រក់របស់ខ្លួនប៉ុណ្ណោះ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        14
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        62
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm