រដ្ឋបាលខេត្តកំពតនៅតែបារម្ភ និងអំពាវនាវឲ្យពលរដ្ឋបន្តការពារខ្លួនពីជំងឺកូវីដ១៩

2021/08/20 10:00:01 pm        426

កំពត៖ បច្ចុប្បន្នស្ថានភាពកូវីដ១៩ នៅខេត្តកំពតមានសភាពល្អប្រើសើរមិនមានអ្នកឆ្លងច្រើនទៀតទេ តែទោះបីយ៉ាងណា អភិបាលខេត្តកំពត នៅតែមានការព្រួយបារម្ភ និងអំពាវនាវដល់អាជ្ញាធរ កងកម្លាំង និងជំនាញពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋឲ្យបង្កើនការយកចិត្តទុកដាក់អនុវត្តវិធានសុវត្ថិភាព ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ។

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ប្រចាំខែកក្កដា នៅព្រឹកថ្ងៃទី២០ ខែសីហា នៅសាលប្រជុំសាលាខេត្ត ឯកឧត្តមជាវ តាយ អភិបាលខេត្ត បានលើកលើកថា រយៈពេលកន្លងមក រដ្ឋបាលខេត្តកំពត ដោយផ្ដើមចេញពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានផែនការសកម្មភាព ច្បាស់លាស់បង្ការទប់ស្កាត់ជំងឺឆ្លងកូវីត១៩បានល្អ ដោយអនុវត្តតាមវិធានការសុខាភិបាល សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាចំណាត់ការនានារបស់សម្ដេចតេជោហ៊ុន សែន ហើយរដ្ឋបាលខេត្តក៏បានដាក់ចេញនូវវិធានការជាច្រើន និងបានបង្កើនកម្មភាពយ៉ាង​ផុលផុស ក្នុងយុទ្ធនាការប្រយុទ្ធ និងពង្រឹងវិធានការ បង្ការទប់ស្កាត់កូវីដ១៩ បំប្លែងថ្មី ប្រភេទ ”ដែលតា” ទើបការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅភូមិសាស្រ្តខេត្តកំពត មានលក្ខណៈធូរស្បើយល្អប្រសើរ។

ឯកឧត្តម បានបញ្ជាក់ថា រហូតមកថ្ងៃនេះ ទូទាំងខេត្តកំពតមានអ្នកជំងឺកូវីដ១៩ ចំនួន១៣១នាក់​ប៉ុណ្ណោះ​ដែលកំពុងសម្រាកព្យាលនៅតាមមណ្ឌលព្យាបាលនានា។

តែទោះបីយ៉ាងណា ឯកឧត្តមនៅតែព្រួយបារម្ភ និងបានជំរុញដល់អាជ្ញាធរក្រុង ស្រុក កងកម្លាំង​សមត្ថកិច្ច និងជំនាញពាក់ព័ន្ធ សូមបន្តចាត់វិធានការប្រយុទ្ធប្រឆាំងជំងឺកូវី១៩ ឲ្យបាន​សកម្មថែម​ទៀត។ ពិសេសអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធាន ៣កុំ ៣ការពារឲ្យ​បាន​ខ្ជាប់ខ្ជួន ទោះបានចាក់វ៉ាក់សាំងរួចក៏ដោយ ។

នៅក្នុងនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានជំរុញឲ្យមានការរៀបចំផែនការសកម្មភាព ច្បាស់​លាស់​បន្តទៀត ក្នុងការចាត់តាំងអនុវត្តការងារ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា​ក្នុង​ដែន​សមត្ថកិច្ចរបស់ខ្លួន។ ពង្រឹងពួនជ្រំទំនាក់ទំនងកិច្ចប្រតិបត្តិការរវាងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ​ព្រំដែន ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឲ្យបានល្អប្រសើរបន្ថែមទៀត ៕

អត្ថបទ ៖ សារីម 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm