អ៊ីស្រាអែល បំផ្លាញផ្នែកដ៏ធំនៃភូមិមួយនៅលីបង់ ស្របពេលមានការភ័យខ្លាចថាសង្គ្រាមកាន់តែធំ

2024/06/28 05:15:55 pm        141

រូបភាពពីផ្កាយរណប បង្ហាញពីផ្នែកភាគច្រើននៃភូមិ អៃតា អាល់-ស្ហាអាប (Aita al-Shaab) របស់ប្រទេសលីបង់ ស្ថិតនៅក្នុងការបំផ្លិចបំផ្លាញ បន្ទាប់ពីការវាយប្រហារតាមអាកាសជាច្រើនខែរបស់អ៊ីស្រាអែល ដែលជាទំហំដ៏ធំនៃការខូចខាតនៅក្នុងបន្ទាយសំខាន់មួយរបស់ក្រុមហេសបូឡា (Hezbollah) នៅភាគខាងត្បូងលីបង់ ខណៈមានការភ័យខ្លាចថាសង្រ្គាមរីកកាន់តែធំ។

រូបភាពពីប្រតិបត្តិករផ្កាយរណបឯកជន ផ្លេណេត លែបស៍ ភីប៊ីស៊ី (Planet Labs PBC) ដែលថតនៅថ្ងៃទី០៥ ខែមិថុនា និងវិភាគដោយសារព័ត៌មានរ៉យទ័រ បង្ហាញទីតាំងដែលត្រូវបានបំផ្លាញយ៉ាងហោចណាស់ ៦៤ កន្លែងនៅភូមិនេះ ដោយទីតាំងជាច្រើនទៀតពោរពេញដោយការបំផ្លិចបំផ្លាញ។

អ៊ីស្រាអែលនិយាយថា ការបាញ់ប្រហារពីប្រទេសលីបង់ បានសម្លាប់ទាហាន ១៨នាក់ និងជនស៊ីវិល ១០នាក់ ហើយការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់យុទ្ធជនហេសបូឡា ជាង ៣០០នាក់ និងជនស៊ីវិល ៨៧ នាក់ នេះបើយោងតាមតួលេខរបស់សារព័ត៌មានរ៉យទ័រ។

ប្រធានភូមិ អៃតា អាល់-ស្ហាអាប លោក ម៉ូហាម៉េដ ស្រួ (Mohamed Srour) បាននិយាយថា ភាគច្រើននៃអ្នកស្រុក ១៣.៥០០ ដែលរស់នៅភូមិនេះបានភៀសខ្លួននៅក្នុងខែតុលា នៅពេលដែលអ៊ីស្រាអែលចាប់ផ្តើមធ្វើការវាយប្រហារលើអគារ និងព្រៃឈើនៅក្បែរនោះ។

ជម្លោះនាពេលបច្ចុប្បន្ននេះបានចាប់ផ្តើមមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីការវាយប្រហាររបស់ហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ទៅលើអ៊ីស្រាអែល នៅពេលដែលក្រុមហេសបូឡា បានបើកការបាញ់ប្រហារក្នុងសាមគ្គីភាពជាមួយសម្ព័ន្ធមិត្តប៉ាឡេស្ទីនរបស់ខ្លួន។ ក្រុមនេះបាននិយាយថា ខ្លួននឹងបញ្ឈប់អរិភាពនៅពេលដែលការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា ត្រូវបានបញ្ចប់៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        9
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm