ក្រុមបាតុករគាំទ្រលោក Biden និងលោក Trump ប្រមូលផ្តុំគ្នានៅក្រុងអាត្លង់តា អំឡុងការជជែកដេញដោល

2024/06/28 06:05:19 pm        130

ក្រុមបាតុករគូប្រជែងបានប្រមូលផ្តុំគ្នានៅទីក្រុង អាត្លង់តា (Atlanta) រដ្ឋ ចចា (Georgia) សហរដ្ឋអមេរិក កាលពីថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) ខណៈដែលប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) និងគូប្រជែងមកពីគណបក្សសាធារណរដ្ឋរបស់ខ្លួនគឺលោក ដូណាល់ ត្រាំ (Donald Trump) ស្ថិតក្នុងវេទិកាសម្រាប់ការជជែកដេញដោលបេក្ខជនប្រធានាធិបតី ដែលនឹងផ្តល់ឱ្យអ្នកបោះឆ្នោតនូវទិដ្ឋភាពដ៏កម្រមួយរវាងបេក្ខជនវ័យចំណាស់បំផុតទាំងពីរដែលមិនធ្លាប់មាន ក្នុងការស្វះស្វែងរកតំណែងប្រធានាធិបតីអាមេរិក។

អ្នកគាំទ្រលោក បៃដិន ឈ្មោះថា អាន់តូណេត ហ្កាស្តុន (ANTOINETTE GASTON) និយាយថា «លោក បៃដិន គឺជាជម្រើសដ៏ល្អបំផុត ជំនួសឱ្យការគាំទ្រឧក្រិដ្ឋជន ដោយចង់សំដៅដល់លោក ត្រាំ ដែលជាប់បទចោទប្រកាន់ចំនួន ៣៤ ករណី។ »។

អ្នកគាំទ្រលោក ត្រាំ ឈ្មោះថា ជីមមី (JIMMY) និយាយថា «យើគាំទ្រលោកព្រោះថាអតិផរណាមានកម្រិតទាបណាស់នៅលើការគ្រប់គ្រងរបស់លោក ត្រាំ មិនដូចពេលនេះទេ។ គ្រឿងទេស ហ្គាស តម្លៃផ្ទះ អ្វីគ្រប់យ៉ាងគឺទាបនៅពេលលោកកាន់តំណែង ហើយអត្រាអ្នកអត់ការងារធ្វើគឺកាន់តែទាបជាងនៅនេះទៅទៀតក្នុងចំណោមយុវជន»។

ការជជែកដេញដោលតាមកញ្ចក់ទូរទស្សន៍រយៈពេល ៩០ នាទី ដែលជាលើកទីមួយរវាងប្រធានាធិបតីកំពុងកាន់តំណែង និងអតីតប្រធានាធិបតីអាមេរិក បានកើតឡើងនៅពេលដែលមានការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅ និងការថប់បារម្ភយ៉ាងខ្លាំងក្នុងចំណោមអ្នកបោះឆ្នោតអំពីស្ថានភាពនយោបាយអាមេរិក៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        75
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        120
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm