ពលរដ្ឋ និងភ្ញៀវបរទេស៖ គណបក្សប្រជាជនកម្ពុជាធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ​មានសន្តិភាពជានិរន្ត

2024/06/28 07:23:20 pm        184

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ គឺជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ខណៈបណ្តាប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសបានថ្លែងថានៅប្រទេសកម្ពុជា គឺ​មានតែគណបក្សប្រជាជនកម្ពុជាទេដែលមានសមត្ថភាពខ្ពស់ និងចាស់ទុំ​ផ្នែក​នយោបាយ​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេសជាតិ មានការរីកចម្រើន ពិសេសគឺការធនាបាននូវសន្តិភាពយូរអង្វែង។

តាមរយៈការមានភាពចាស់ទុំផ្នែកខាងនយោបាយនេះ និង​ការធានា​និរន្តភាព​សុខសន្តិភាព​ប្រទេស​ជាតិ​ជាដើ​មនេះបណ្តាពលរដ្ឋ និងភ្ញៀវបរទេសនានា​បាន​ថ្លែង​ស្នើ​ឲ្យ​បណ្តា​ពលរដ្ឋ​ខ្មែរ​ត្រូវ​រួម​គ្នា សាមគ្គីគ្នា ជំរុញគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យថ្នាក់​ដឹកនាំ​គណបក្ស​មួយ​នេះ​បន្ត​ដឹកនាំ​ប្រទេសជាតិ បន្តការរីកចម្រើនបន្ថែមទៀត ខណៈបច្ចុប្បន្ន គេសង្កេតឃើញថា នៅរាជ​ធានី​ភ្នំពេញ មានសំណង់អាគារខ្ពស់ៗ តាមខេត្តគឺមានប្រព័ន្ធផ្លូវជាតិ ផ្លូវខេត្ត ផ្លូវល្បឿន​លឿន​ល្អ​ប្រសើរ តាមខេត្តមានការអភិវឌ្ឍ បរិស្ថានស្អាត និងមានភាពទាក់ទាញ់ទេសចរទស្សនាជាដើម ជំ​រុញ​សេដ្ឋកិច្ចជាតិងើបឡើងលឿន។

បើតាមភ្ញៀវបរទេសជនជាតិបារាំងដែលបានស្នាក់នៅធ្វើការងារនៅកម្ពុជា ប្រមាណ​ជាង​២០​ឆ្នាំ​មក​នោះ បានថ្លែងថា ប្រសិនបើរូបលោកជាពលរដ្ឋខ្មែរ គឺលោកនឹងបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារគណបក្សមួយនេះជានិច្ចកាលធ្វើប្រទេសរីកចម្រើនជាលំដាប់ ហើយ​តាម​រយៈ​ខួបលើកទី៧៣ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនានេះ ភ្ញៀវបរទេស​រូប​នេះ បានអំពាវនាវពលរដ្ឋខ្មែររួមគ្នាគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយមាន​តែ​គណបក្ស​មួយ​នេះ​ទេ មានយន្តការល្អបំផុតធ្វើឲ្យកម្ពុជារីកចម្រើនបាន។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ចំណាស់មួយនៅកម្ពុជា និង​ជា​គណបក្សនយោបាយដែលជាបង្អែកដ៏រឹងមាំជាតិ និងប្រជាជន​ក្នុង​រយៈ​ពេល​ជាង​៤៥​ឆ្នាំ​មកនេះ៕​ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm