សហជីព និងកម្មករដឹងគុណគណបក្សប្រជាជនកម្ពុជាចំពោះការដឹកនាំវិស័យកាត់ដេររីកចម្រើន

2024/06/28 07:37:20 pm        199

ក្នុងឱកាសគំរបខួប៧៣ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា កម្មករ កម្មការិនី និងភាគី​សហជីព បានលើកឡើងពីការមើលឃើញរបស់គណបក្សមួយនេះ ក្នុងការ​ដឹកនាំសង្គមជាតិ​ឲ្យ​បន្តឈានទៅមុខលើមាគ៌ាសន្តិភាព ជាពិសេសក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដែលផ្តល់​ឱកាស​ការងារជាច្រើនដល់ប្រជាពលរដ្ឋ និងមានប្រាក់ចំណូលទៀងទាត់ដើម្បីផ្គត់ផ្គង់គ្រួសារ។

លោក សុទ្ធ សំអុល ប្រធានសហជីពនៅរោងចក្រកាត់ដេរ ម៉ាកាឡូត សាខាទី៣ ស្ថិតនៅសួន​ឧស្សាហ​កម្មវឌ្ឍនៈ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលើកឡើងថា សម្រាប់​វិស័យ​កាត់ដេរ ពី១ឆ្នាំទៅ១ឆ្នាំ និងពី ១អាណត្តិទៅ១អាណត្តិ រដ្ឋាភិបាលក្រោមការដឹកនាំ​របស់​គណបក្សប្រជាជនកម្ពុជា កត់សម្គាល់ឃើញថា បានធ្វើឲ្យប្រទេសមានការអភិវឌ្ឍន៍ជាលំដាប់ ជាពិសេស​ការទាក់ទាញអ្នកវិនិយោគឲ្យបើករោងចក្រក្នុងស្រុក ធ្វើឲ្យកម្មករ កម្មការនី មាន​ការងារធ្វើជាបន្តបន្ទាប់។ លោកក៏មិនភ្លេចផងដែរនូវគុណបំណាច់របស់សម្តេចតេជោ ប្រធាន​គណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីដែលបាន​ដឹកនាំប្រទេសជាតិ​ឱ្យមាន​សុខសន្តិភាពធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើ និងអាចប្រកបមុខរបររកស៊ីដោយសន្ដិភាព។

ពាក់ព័ន្ធ​ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កម្មករមួយរូបឈ្មោះ ជួន គឹមសាន បាន​លើក​ឡើងថា គណបក្សប្រជាជនកម្ពុជា គឺបានដើរតួនាទីយ៉ាងសំខាន់ណាស់​ដែលរាប់តាំង​ពីការ​កសាងប្រទេសជាតិតាំងពីបាតដៃទទេរហូតឲ្យរីកចម្រើនមកដល់ពេលនេះ។

ស្រដៀងគ្នាខាងលើនេះក្រុមកម្មករកាត់ដេរនៅរោងចក្រសម្លៀកបំពាក់ ជាវៃ ស្ថិតនៅ​តំបន់​ដំបូល​ខៀវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បាននិយាយថា ការដឹកនាំសព្វថ្ងៃនេះ ពួក​គាត់​ជឿជាក់​គណបក្សប្រជាជនកម្ពុជាតែមួយគត់ ដោយសារគណបក្សនេះ មិនដែលរើសអើង ឬ​ទុក​កម្មករ​ណាម្នាក់ចោលនោះទេ ពោលគឺ តែងតែគិតគូរពីសុខទុក្ខជានិច្ច តាមរយៈការដាក់​ចេញ​នូវ​គោល​ការណ៍នានា សំដៅរក្សាឲ្យបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងការ​ទទួល​បាន​នូវ​សុខ​មាលភាពសង្គម និងអត្ថប្រយោជន៍ផ្សេងៗ។

សូមជម្រាបថា ក្នុងឱកាសប្រារព្ធខួប៧៣ឆ្នាំគណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋ កម្មករ​កម្មការិនី មានការជឿជាក់ និងស្រឡាញ់គណបក្សប្រជាជនកម្ពុជា ជឿជាក់លើ​គោល​នយោបាយ​របស់​គណបក្ស​ដែលបានដាក់ចេញហើយតែងតេសម្រេចបានជូនពលរដ្ឋ។ គណបក្សប្រជាជន​កម្ពុជា​តែងតែនៅរួមរស់ជាមួយប្រជាពលរដ្ឋគ្រប់កាលទេសដែលលំបាកៗជានិច្ច។ ជា​ពិសេស​ក្រោម​ការ​ដឹកនាំដោយរាជរដ្ឋាភិបាល អាណត្តិទី៧​នៃ​រដ្ឋសភា​ក៏​កំពុង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​មាន​ការ​រីក​ចម្រើន​លឿនទៅមុខបន្ថែមទៀត៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm