ប្រធានាធិបតីចិន លោក Xi ជំរុញឱ្យបង្កើនភាពជិតស្និទ្ធ ស្របពេលជម្លោះពាណិជ្ជកម្ម និងការទូត

2024/06/28 08:57:25 pm        66

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅថ្ងៃសុក្រ (២៨ មិថុនា) នេះ បានអំពាវនាវឱ្យមានការកសាង «ស្ពានចម្លង» និងបង្កើនភាពជិតស្និទ្ធនៅក្នុងសេដ្ឋកិច្ចពិភពលោក ខណៈដែលទីក្រុងប៉េកាំង កំពុងដោះស្រាយជម្លោះសេដ្ឋកិច្ច និងសន្តិសុខជាមួយប្រទេសជិតខាង ព្រមទាំងដៃគូពាណិជ្ជកម្មជុំវិញពិភពលោក។

ប្រទេសចិន នឹងមិនចាកចេញពីផ្លូវនៃការអភិវឌ្ឍន៍ដោយសន្តិវិធីនោះទេ នេះបើតាមលោក ស៊ី បានលើកឡើងនៅក្នុងសន្និសីទមួយដែលរំលឹកដល់គោលការណ៍ណែនាំរបស់ប្រទេសចិន សម្រាប់កិច្ចការបរទេសដែលបានបង្កើតជាលើកដំបូងកាលពី ៧០ ឆ្នាំមុន។

លោក ស៊ី បានប្រាប់អ្នកចូលរួមសន្និសីទ ដែលរួមមានអតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក ថេន សេន (Thein Sein) និងអតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក នុង ឌុកម៉ាញ់ (Nong Duc Manh) ថា ប្រទេសចិន នឹងមិនក្លាយជា «រដ្ឋដ៏រឹងមាំ» ដែលព្យាយាមគ្របដណ្ដប់សង្កត់សង្កិនលើប្រទេសដទៃនោះទេ។

ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ មក បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ប្រទេសចិន បានចាកចេញពីការមិនទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ទៅជាប្រទេសមានឥទ្ធិពលការទូតដ៏ធំបំផុតនៅក្នុងពិភពលោក និងជាមហាអំណាចលើសេដ្ឋកិច្ចធំបំផុតទីពីរ។

ឥឡូវនេះទីក្រុងប៉េកាំង បង្ហាញការចង់បានមួយដែលឱ្យរដ្ឋផ្សេងទៀតមើលឃើញថាខ្លួនមានឥទ្ធិពលលើសលប់ខ្លាំងខាងការទូត ទោះបីជាប្រទេសមួយចំនួនចោទប្រកាន់ដោយមិនសមហេតុផលថាចិនមានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច និងការប្រកួតប្រជែងមិនយុត្តិធម៌ក៏ដោយ៕


អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        12
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm