បក្សនយោបាយនានាស្ងើចសរសើរពីការលះបង់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងមានសាមគ្គីភាព

2024/06/28 08:59:35 pm        131

គណបក្សនយោបាយនានា ស្ងើចសរសើរពីការលះបង់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងមានសាមគ្គីភាព ទើបធ្វើឱ្យកម្ពុជាមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយ៉ាងពិតប្រាកដ។

ថ្លែងប្រាប់ BTV នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្របពេល​គណបក្ស​ប្រជាជន​កម្ពុជា​អបអរ​សាទ​រ​ខួបលើកទី៧៣នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា បណ្តាមេដឹកនាំគណបក្សនយោបាយ បានចូលរួមបង្ហាញការអបអរសាទរជាមួយនឹងការតស៊ូ និង​ឆន្ទៈ​មុះមុត​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលបានពុះពារគ្រប់ឧបសគ្គដ៏វែងឆ្ងាយក្នុងការសង្គ្រោះ និងកសាងកម្ពុជា​ពី​បាត​ដៃ​ទទេ ពោលពីប្រទេសដែលធ្លាប់ធ្លាក់ក្នុងភ្លើងសង្គ្រាមមកជាប្រទេសមានកិត្យានុភាព និង​រីក​ចម្រើន​ទាំង​ក្នុងតំបន់ និងអន្តរជាតិ។

លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ លើកឡើងថា គណបក្សប្រជាជន​មាន​ឆន្ទៈ​ស្រលាញ់ជាតិ និងប្រជាជន ជាង៤៥ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជាបានស្វាគមន៍ និង​បើកចំហរភាពស្និទ្ធស្នាលជាមួយ​អ្នក​នយោបាយ​គ្រប់​និន្នាការ​ក្នុង​ស្មារតី​បន្ត​ដឹកនាំ​កម្ពុជា​ឱ្យ​មាន​សន្ដិភាព និងស្ថិរភាពតទៅមុខទៀត។

ជាមួយគ្នាលោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានស្ងើច​សរសើរ​ចំពោះ​គុណ​បំណាច់​របស់​គណបក្សប្រជាជនកម្ពុជាជួយប្រជាជនផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង​បន្តដឹកនាំមាគ៌ាពីប្រទេសក្សត់ខ្សោយទាំងសេដ្ឋកិច្ចរហូតនាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុ​បក្សពិតប្រាកដ។

ទន្ទឹមគ្នានេះ លោក ហួត សុខដុម ប្រធានគណបក្សនគរប្រជាធិបតេយ្យ លើកឡើងដែរថា គណបក្ស​ប្រជាជនកម្ពុជាបានបង្កើតចលនាមហាជន និងតែងតែលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ដោយ​មិន​ប្រកាន់និន្នការ ក្នុងន័យសាមគ្គីភាព និងរួបរួមគ្នាជាខ្មែរតែមួយ ដើម្បីធានា​ឱ្យ​សង្គម​ជាតិ​រុង​រឿង​ជា​និរន្ត។

សូមជម្រាបថា ក្រៅពីរយៈពេល៧៣ឆ្នាំនៃការកកើតគណបក្សប្រជាជនកម្ពុជា ក្នុង​នោះ​រយៈពេល​៤៥​ឆ្នាំ​គណបក្សដ៏មានវ័យចំណាស់ និងរឹងមាំមួយ​នេះបាន​នាំ​ឱ្យកម្ពុជា​ឆ្លង​ផុត​ដំណាក់​កាល​ដ៏​ឃោឃៅ​គឺ​របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជួយសង្គ្រោះជីវិតប្រជាជនជាច្រើនលាននាក់ រហូត​នាំឱ្យកម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចតាមរយៈនយោបាយឈ្នះ ឈ្នះ ដែលមានប្រតិបត្តិករមគ្គុទេសឯក សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនរូបទៀត៕អត្ថបទ សេក ឧត្តម 


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm