អ៊ីស្រាអែលភាគខាងជើង ត្រូវរងការវាយដោយគ្រាប់រ៉ុក្កែតប្រហែល ៣៥គ្រាប់ និងមីស៊ីលដែលបាញ់ចេញពីលីបង់

2024/06/28 10:11:03 pm        150

យោធាអ៊ីស្រាអែលបាននិយាយថា គ្រាប់រ៉ុក្កែតប្រហែល ៣៥គ្រាប់ និងមីស៊ីល ដែលបាញ់ចេញពីប្រទេសលីបង់ បានវាយប្រហារចំទីក្រុង Safed នៃប្រទេសអ៊ីស្រាអែលភាគខាងជើង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយបានបណ្តាលឲ្យមានអគ្គិភ័យ ដាច់ចរន្តអគ្គិសនី និងខូចខាតទ្រព្យសម្បត្តិ។

យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កងកម្លាំងការពារអ៊ីស្រាអែល (IDF) ប្រព័ន្ធការពារដែនអាកាស Array បានស្ទាក់ចាប់បានដោយជោគជ័យនូវគ្រាប់រ៉ុក្កែត និងមីស៊ីលភាគច្រើនដែលគេបានបាញ់នោះ។

យោងតាមសេវាជួយសង្គ្រោះ Magen David Adom របស់ប្រទេសនេះ មិនមានអ្នកស្លាប់ ឬរបួស ត្រូវបានគេរាយការណ៍ទេ។

ក្រុមប្រឹក្សាតំបន់ Merom HaGalil បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្ទះមួយខ្នង ត្រូវរងការ វាយប្រហារដោយមីស៊ីលមួយគ្រាប់។ ស្របពេលជាមួយគ្នានេះ អាជ្ញាធរពន្លត់អគ្គិភ័យ និងជួយសង្គ្រោះបានរាយការណ៍ថា អគ្គិភ័យជាច្រើនកន្លែង បានឆាបឆេះឡើង ហើយជនស៊ីវិល បានជាប់ខ្លួន នៅក្នុង        ជណ្តើរយន្ត ដោយសារតែ ដាច់ចរន្តអគ្គិសនី។

ជាមួយគ្នានេះ ក្រុមប្រដាប់អាវុធលីបង់ហេសបូឡា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានវាយប្រហារមូលដ្ឋានទ័ពអាកាសអ៊ីស្រាអែលនៅទីក្រុង Safed ដោយគ្រាប់រ៉ុក្កែត Katyusha ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Nabatieh ភាគខាងត្បូងប្រទេសលីបង់ និងទីប្រជុំជន Sohmor នៅភាគខាងកើតប្រទេសលីបង់ មួយថ្ងៃមុននេះ។ .

ប្រភពយោធាលីបង់ បានប្រាប់សារព័ត៌មានស៊ីនហួថា គ្រាប់រ៉ុក្កែតមួយចំនួន ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        2
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm