អាមេរិកចេញការព្រមានជាយុទ្ធសាស្ត្រដល់អ៊ីស្រាអែល ជុំវិញសង្គ្រាមតាមព្រំដែនជាមួយលីបង់

2024/06/28 10:15:38 pm        108

មន្ទីរបញ្ចកោណបានព្រមានអ៊ីស្រាអែលពីការបង្កើតឲ្យមាន «កំហុសឆ្គង» នៅតាមព្រំដែនភាគខាងជើងរបស់ខ្លួនជាមួយប្រទេសលីបង់ ខណៈដែលការប្រយុទ្ធគ្នា រវាងកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) និងកងជីវពល Hezbollah (ហេសបូឡាហ៍) ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ នៅតែបន្តមាន ហើយមេដឹកនាំអ៊ីស្រាអែលបានគំរាមបើកការលុកលុយឆ្លងព្រំដែនពេញទំហឹងតែម្ដង។

ដោយបាននិយាយជាមួយអ្នកសារព័ត៌មាន កាលពីដើមសប្តាហ៍នេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ទោ Pat Ryder បានប្រាប់ថា សហរដ្ឋអាមេរិកជឿជាក់ថា ដំណោះស្រាយការទូត ចំពោះភាពតានតឹងតាមព្រំដែន នៅតែអាចសម្រេចបាន ហើយថា «គ្មាននរណាម្នាក់» នឹងទទួលបានអត្ថប្រយោជន៍ពីសង្គ្រាមថ្មី រវាងអ៊ីស្រាអែល និងលីបង់ ដែលអាចធ្វើឲ្យតំបន់ធ្លាក់ចូលទៅក្នុងជម្លោះនាពេលថ្មីៗនេះនោះទេ។

លោក Ryder បាននិយាយថា៖ «យើងជឿជាក់យ៉ាងមុតមាំថា ដំណោះស្រាយការទូត ចំពោះភាពតានតឹងនៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ គឺជាផ្លូវដែលត្រូវជ្រើសរើស។ ហើយការធ្វើបែបនោះ គឺដើម្បីទប់ស្កាត់ការកើនឡើងនូវជម្លោះកាន់តែខ្លាំងឡើងៗ និងជាពិសេសក្នុងស្ថានភាពបែបនេះ ដែលមានហានិភ័យបង្កើតកំហុសឆ្គងដែលគ្មាននរណាម្នាក់ចង់ឃើញនោះឡើយ»។ លោក Ryder បានបន្ថែមថា៖ «គ្មាននរណាម្នាក់ជាអ្នកឈ្នះនោះទេ ប្រសិនបើជម្លោះក្នុងតំបន់កាន់តែរាលដាលខ្លាំងទៅៗ»។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាឆ្លងព្រំដែន បានកើតមានឡើងសឹងតែមិនដាច់ គិតចាប់តាំងពីមានការវាយប្រហារថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាសទៅលើភាគខាងត្បូងអ៊ីស្រាអែល ដោយក្រុមហេសបូឡាហ៍ ជាសមាជិករបស់ក្រុម «អ័ក្សនៃការតស៊ូ» ដឹកនាំដោយអ៊ីរ៉ង់ បើកការវាយប្រហារ ដើម្បីជួយគាំទ្រក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងទាមទារឲ្យអ៊ីស្រាអែលដកចេញទាំងស្រុងពីតំបន់ហ្កាហ្សាស្ទ្រីប។

អ៊ីស្រាអែលបានធ្វើឃាតជាច្រើនដងទៅលើមន្ត្រីជាន់ខ្ពស់របស់ក្រុមហេសបូឡាហ៍ និងក្រុមហាម៉ាស នៅលីបង់ ទាំងនៅតំបន់ភាគខាងត្បូងដែលគ្រប់គ្រងដោយក្រុមនេះ និងនៅក្នុងរដ្ឋធានីបេរូត។ ទន្ទឹមនឹងនោះ បើយោងតាម IDF បានឲ្យដឹងថា អស់រយៈពេលជាច្រើនខែមកនេះ ទាហានអ៊ីស្រាអែលបានហ្វឹកសមសម្រាប់ការលុកលុយដែលអាចកើតមានទៅភាគខាងត្បូងលីបង់ ដោយ «ផែនការប្រតិបត្តិការ» សម្រាប់ការវាយលុកចូលលីបង់ «ត្រូវបានអនុម័ត និងក្លាយជាច្បាប់ជាធរមានរួចហើយ»៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        12
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        10
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm