សកម្មភាពដឹកជញ្ជូនក្នុងឆ្នាំនេះ និងមានភាពមមាញឹក ស្របពេលស្ថានភាពសេដ្ឋកិច្ចងើបឡើង

2024/06/28 10:16:53 pm        107

ភ្នំពេញ ៖ ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា រំពឹងថា ស្ថានភាពការដឹកជញ្ជូនទំនិញនៅក្នុងឆ្នាំនេះ នឹង មានសកម្មភាពមមាញឹកកាន់តែខ្លាំង ស្របពេលស្ថានភាពសេដ្ឋកិច្ចសកល ក៏ដូចសេដ្ឋកិច្ចកម្ពុជា បានកំពុងងើបឡើងវិញជាបណ្តើរៗ។ 

​លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ទាក់ទិននិងសេវាកម្មដឹកជញ្ជូន នេះថា ពាក់ព័ន្ធការដឹកជញ្ជូននេះ គឺបានពឹងផ្អែកទាំងស្រុងដល់ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាសេដ្ឋកិច្ចសកល ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៤ នេះ រាជរដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចក្នុងស្រុក នឹងឡើងវិញ ស្របពេលសេដ្ឋកិច្ចសកល ជាពិសេសប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា មានភាពល្អប្រសើរឡើងវិញផងដែរ។

លោក បន្តថា ស្របពេលសេដ្ឋកិច្ចរើបឡើងវិញនេះ គឺជាការគាំទ្រដល់វិស័យដឹកជញ្ជូន ដោយរំពឹងថា និងមានសកម្មភាព មមាញឹកជាងឆ្នាំមុន ស្របពេលហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក កំពុងជំរុញអភិវឌ្ឍន៍ឥតឈប់ឈរ ជាពិសេសផ្លូវល្បឿនលឿន និងបណ្តា ផ្លូវគាំទ្រដល់ការដឹកជញ្ជូនផ្សេងៗទៀត កំពង់ផែទឹកជ្រៅ ផ្លូវរថភ្លើង និងគម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោជាដើម ដែលសុទ្ធ សឹងជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការដឹកជញ្ជូន គាំទ្រដល់ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៤ រាជរដ្ឋាភិបាលរំពឹងថា វិស័យសេវាកម្ម នឹងបន្តនិន្នាការកើនឡើងល្អ ក្នុងអត្រាជិត ៧ ភាគរយ ដោយសារការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន អនុវិស័យលក់ដុំ-រាយ និងការដឹកជញ្ជូនជាដើម, ជាក់ស្តែងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ក្នុងឆ្នាំនេះ នឹងបន្តកើនឡើង ដែលគាំទ្រដោយការងើបឡើង វិញនៃសកម្មភាពដឹកជញ្ជូនបម្រើឲ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលគមនាគមន៍ក៏នៅបន្តរក្សានិន្នាការល្អប្រសើរ ដោយ ការបន្តកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណេត និងឌីជីថលក្នុងអាជីវកម្ម និងជីវភាពប្រចាំថ្ងៃក្នុងគន្លងប្រក្រតីភាពថ្មី៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm