អាមេរិកនឹងប្រឈមមុខជាមួយរុស្ស៊ីនៅ UN ជុំវិញអាវុធរបស់កូរ៉េខាងជើង

2024/06/28 10:17:01 pm        130

ឯកអគ្គរដ្ឋទូតរងអាមេរិក លោក Robert Wood បាននិយាយថា សហរដ្ឋអាមេរិកនឹងប្រឈមមុខជាមួយរុស្ស៊ី នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នាថ្ងៃសុក្រ (ទី២៨ ខែមិថុនា) នេះ ជុំវិញការរំលោភលើការដាក់ទណ្ឌកម្មអាវុធ ចំពោះកូរ៉េខាងជើង ហើយនឹងស្វែងរកទស្សនៈរបស់ចិន ជុំវិញការបង្កើនទំនាក់ទំនង រវាងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង។

កិច្ចប្រជុំនៃក្រុមប្រឹក្សាដែលមានសមាជិក ១៥ប្រទេសនេះ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីសប្តាហ៍មុន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលមេដឹកនាំទាំង២ បានយល់ព្រមផ្តល់ជំនួយយោធាឲ្យគ្នាទៅវិញទៅមក ប្រសិនបើប្រទេសទាំង២ ប្រឈមនឹងការលុកលុយដោយប្រដាប់អាវុធ។

លោក Wood បានប្រាប់សារព័ត៌មាន Reuters នៅមុនកិច្ចប្រជុំថា «នេះគួរតែជាការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសហគមន៍សកលលោកទាំងមូល» ដោយចោទប្រកាន់រុស្ស៊ីថា «ជាអ្នកគាំទ្រដ៏សំខាន់ដល់រដ្ឋបញ្ឆោតទាំងឡាយ ដែលរំលោភលើសេចក្ដីសម្រេចរបស់ UNSC ដដែលៗរាប់មិនអស់»។

លោកបានបន្តថា៖ «នេះជារឿងមិនធ្លាប់មានពីមុនមក ហើយយើងត្រូវបង្ហាញឲ្យឃើញពីអ្វីដែលវាកើតឡើង។ យើងក៏ចង់ឃើញនូវអ្វីដែលប្រទេសចិនត្រូវនិយាយ អំពីកិច្ចសហប្រតិបត្តិការយោធា ដែលកំពុងកើនឡើងនេះ រវាងកូរ៉េខាងជើង និងរុស្ស៊ី។ ទំនាក់ទំនងនេះមិនអាចចាត់ទុកថា នេះជាការវិវត្តន៍វិជ្ជមាននោះទេ»។

គួរបញ្ជាក់ថា ដោយមានឈ្មោះផ្លូវការថា ជាសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) កូរ៉េខាងជើងបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) ចាប់តាំងពីឆ្នាំ២០០៦ ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់ខ្លួន ហើយវិធានការទាំងនោះត្រូវបានពង្រឹង ក្នុងរយៈពេលជាច្រើនឆ្នាំ ដោយមានការជួយជ្រោមជ្រែងពីរុស្ស៊ី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        13
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        61
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm