
ការសម្តែងភាពស្ទាក់ស្ទើររបស់លោក ចូ បៃដិន (Joe Biden) នៅក្នុងការជជែកដេញដោលប្រធានាធិបតីលើកដំបូង បានធ្វើឲ្យអ្នកទស្សនាភាគច្រើនជឿថា លោក ដូណាល់ ត្រាំ (Donald Trump) នាំមុខលោក បៃដិន។ នេះបើយោងតាមការស្ទង់មតិរបស់សារព័ត៌មានCNN។
យោងតាមការស្ទង់មតិរបស់បណ្តាញព័ត៌មាននេះ កាលពីយប់ថ្ងៃព្រហស្បតិ៍ ចំនួន៦៧ភាគរយនៃអ្នក ទស្សនា មានជំនឿចិត្តថា លោក ត្រាំ បានធ្វើបានល្អជាងលោក បៃដិន ដែលទទួលបានការគាំទ្រត្រឹមតែ ៣៣ភាគរយប៉ុណ្ណោះ។
មុនពេលព្រឹត្តិការណ៍នៅទីក្រុងអាត្លង់តាចាប់ផ្តើម អ្នកបោះឆ្នោតដូចគ្នា បាននិយាយថា ពី មានសំឡេង៥៥ ភាគរយ មកនៅត្រឹមទៅ ៤៥ភាគរយ ដែលពួកគេរំពឹងថា លោក ត្រាំ នឹងទទួលបានលទ្ធផលល្អប្រសើរជាងលោក បៃដិន។
បណ្តាញសារព័ត៌មាននេះ បាននិយាយថា លទ្ធផល គឺជាការផ្លាស់ប្តូរឆ្ងាយពីការបោះឆ្នោត នៅឆ្នាំ ២០២០ ដែលបង្ហាញថា អ្នកឃ្លាំមើលការជជែកពិភាក្សា មានអារម្មណ៍ថា លោក បៃដិន ទទួលបានភាពល្អប្រសើរជាង លោក ត្រាំ ក្នុងអំឡុងពេលការជជែកដេញដោលប្រធានាធិបតីរបស់ពួកគេ។
ប៉ុន្តែនៅយប់ថ្ងៃព្រហស្បតិ៍ ចំនួន៥៧ភាគរយនៃអ្នកដែលមើលការជជែកដេញដោល បាននិយាយថា ពួកគេ មិនមានទំនុកចិត្តពិតប្រាកដលើសមត្ថភាពរបស់លោក បៃដិន ក្នុងការដឹកនាំសហរដ្ឋអាមេរិក ខណៈដែល ៤៤ ភាគរយ បាននិយាយថា ពួកគេមិនមានទំនុកចិត្តលើលោក ត្រាំ ក្នុងការធ្វើដូចគ្នានេះ។
សារព័ត៌មាន CNN និយាយថា ការស្ទង់មតិសារជាអក្សរ ត្រូវបានធ្វើឡើងជាមួយអ្នកបោះឆ្នោត ដែលបានចុះឈ្មោះចំនួន៥៦៥ នាក់នៅក្នុងសហរដ្ឋអាមេរិក ដែលបានមើលការជជែកដេញដោលនេះ។