ក្រសួងបរិស្ថានដាក់ឱ្យប្រើប្រាស់ក្រមបរិស្ថាននិងធនធានធម្មជាតិ

2024/06/29 03:23:38 am        107

ភ្នំពេញ ÷ ក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ហើយ នារសៀលថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ មកពីក្រសួង ស្ថាប័ននានា កងកម្លាំងប្រដាប់អាវុធ អង្គភាពប្រឆាំងអំពើពុករលួយ ឯកអគ្គរដ្ឋទូត តំណាងស្ថានទូត អង្គការ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា ស្រាវជ្រាវ រដ្ឋបាលរាជធានីខេត្ត សិស្ស និស្សិត យុវជន និងតំណាងសហគមន៍ ជាច្រើននាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះការប្រកាសឱ្យប្រើប្រាស់ ក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលនឹងយកទៅប្រើប្រាស់ក្នុង បុព្វហេតុការពារបរិស្ថាននិងធនធានធម្មជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនឹងសង្គម និងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ក្រសួងបរិស្ថានបានដាក់ចេញនូវ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលត្រូវបានរៀបចំ ឡើង ដោយអនុលោមតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីតម្រង់ ទិស និងចង្អុលបង្ហាញអំពីអាទិភាពការងារ ក្នុងការលើកកម្ពស់ កិច្ចគាំពារបរិស្ថាន ការការពារធនធាន ធម្មជាតិ និង ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងមុំចំនួនបី គឺ «ភាពស្អាត» «ភាពបៃតង»និង «ចីរភាព» សំដៅឆ្ពោះ ទៅ សម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា ក្រមបរិស្ថាននិងធនធានធម្មជាតិ បានប្រើប្រាស់ ពេលវេលាប្រមាណ៨ឆ្នាំដើម្បីបង្កើតនិងចងក្រងឡើង។ ក្រមបរិស្ថាននិង ធនធានធម្មជាតិ ត្រូវបានចែកជា១២កន្ធី និងមានមាត្រាសរុប ៨៦៥ ហើយ បានបញ្ជាក់អំពីតម្រូវការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធចំនួន១៣១ ដើម្បីគាំទ្រការអនុវត្តឱ្យបានពេញលេញ។ ដើម្បីផ្សព្វផ្សាយឱ្យទូលំទូលាយក្នុង ក្របខណ្ឌជាតិនិងសកល ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពនៃការចូលរួម អនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ សំដៅជំរុញអនុវត្តយុទ្ធសាស្ត្រ ចក្រាវីស័យបរិស្ថាន ២០២៣-២០២៨ ដើម្បីសម្រេចបាននូវ ភាពស្អាត ភាពបៃតង និងចីរភាព ក្រសួងបរិស្ថាន បានធ្វើការបោះពុម្ពក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីចែកជូនដល់ បណ្តាភាគីពាក់ព័ន្ធទាំងអស់។ ទន្ទឹមនោះ ភាគីពាក់ព័ន្ធ ក៏អាចធ្វើការទាញ យកឯកសារក្រមនេះ (Download) ទាំងជាភាសារខ្មែរ និងអង់គ្លេស ពី ប្រព័ន្ធ QR-Code ដែលមានដាក់ជូនជាសាធារណៈ។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        215
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm