ប្រជាជន​ហៃ​ទី​លួច​ជំនួយ​នៅ​ក្នុង​តំបន់​រង​ផល​ប៉ះពាល់​ដោយ​ការ​រញ្ជួយ​ដី​

2021/08/21 05:57:27 pm        655

​ហៃទី៖ យោង​តាម​មន្ត្រី ​និង​អ្នកសារព័ត៌មាន Associated Press ដែល​បាន​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា ក្រុម​ប្រជាជន​ហៃ​ទី​ដែល​អត់ឃ្លាន និង​គ្មាន​លំនៅដ្ឋាន​បាន​ប្រមូល​ផ្តុំគ្នា​ជុំវិញ​រថយន្ត​ជំនួយ​កាលពី​ថ្ងៃ​សុក្រ​ ហើយ​អ្នកខ្លះ​បាន​សម្រុកចូល​លួច​ទំនិញ​ដែល​ត្រូវការ​ខ្លាំង​ពី​រថយន្ត​នេះ​។

មនុស្ស​ជាច្រើន​បាន​ដេក​នៅ​ទីវាល​ចាប់​តាំង​ពី​រញ្ជួយ​ដី​កម្រិត ៧.២​រ៉ិ​ច​ទ័​រ​វាយប្រហារ​ប្រទេស​ហៃ​ទី​កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហាបណ្ដាល​ឲ្យ​មនុស្ស​ជិត ២.២០០​នាក់​ស្លាប់, រង​របួស​ជាង ​១២.០០០​នាក់ និង​បំផ្លាញ​លំនៅដ្ឋាន​ជាង ​១០.០០០​ខ្នង​។ នៅ​ទីក្រុង​កំពង់ផែ Les Cayes មនុស្ស​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​កំពុង​សម្រុក​លួច​ស្បៀង​អាហារ​ដែល​ត្រូវ​បាន​គេ​គ្រោង​នឹង​ចែកចាយ ​ពី​រថយន្ត​ដឹក​ជំនួយ​ដែល​ចត​នៅ​ខាងក្រៅ​ស្ថានីយ​នគរបាល​។ ព្រឹត្តិការណ៍​ដូច​គ្នា​នេះ​បាន​កើត​ឡើង​នៅ​ទីក្រុង​ Vye Terre ក្បែរ​ទីក្រុង​កំពង់ផែ Les Cayes ជា​កន្លែង​ដែល​មនុស្ស​មួយ​ក្រុមត្រូវ​បាន​គេ​ឃើញ កំពុង​ទាញ​ការុង​ធំ​ៗ​ចេញពី​រថយន្ត​ដឹកទំនិញ​ដែល​បើកទ្វារ​ពាក់កណ្ដាល​។ ការ​ខក​ចិត្ត​ចំពោះ​ល្បឿន​នៃ​ការ​ចែកចាយ​ជំនួយ​បាន​កើន​ឡើង​ជាច្រើន​ថ្ងៃ ហើយ​ត្រូវ​បាន​បង្ហាញ​ការ​កើន​ឡើង​ចំនួន​មនុស្ស​ដែល​ប្រមូល​ផ្តុំគ្នា ​នៅ​កន្លែង​ចែកចាយ​ជំនួយ​។​

ភាព​អស់សង្ឃឹម​របស់​ពួកគេ​បាន​កើន​ឡើង​កាលពី​ថ្ងៃ​សុក្រ​ ជា​លើកដំបូងដែល​ប្រជាជន​ត្រូវ​បាន​គេ​មើល​ឃើញ​ចូល​យក​ទំនិញ​ មុន​ពេល​ត្រូវ​បាន​កំណត់ឱ្យ​ចែកចាយ​។ ផ្លូវ​ចែកចាយ​ស្បៀងអាហារ​សម្រាប់​តំបន់ ​ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ​មួយ​ចំនួន​ត្រូវ​បាន​ធ្វើឡើង​តាម​ទូក ឬ​យន្តហោះ​។ ការ​រញ្ជួយ​ដី​នេះ​បាន​បំផ្លាញ​ប្រភព​ស្បៀង​អាហារ​ និង​ប្រាក់ចំណូល​ដែល​ជន​ក្រីក្រ​ពឹងផ្អែក​សម្រាប់​ការរស់រាន​នៅ​ក្នុង​ប្រទេស​ហៃ​ទី ដែល​កំពុង​ប្រឹងប្រែង​ទប់ស្កាត់​វីរុសឆ្លង​កូ​រ៉ូ​ណា អំពើ​ហិង្សា​ក្រុម​ទំនើង និង​ការ​ធ្វើ​ឃាត​លើ​ប្រធានាធិបតី​លោក Jovenel Moïse ថ្ងៃ​ទី​៧ ខែ​កក្កដា។ ការ​បំផ្លាញ​ភាគច្រើន​បាន​កើត​ឡើង​ នៅ​ក្នុង​តំបន់​ភាគ​និរតី​ប្រទេស​ហៃ​ទីដែល​ក្រីក្រ​រួច​ទៅ​ហើយ​៕

អត្ថបទ៖ ប៊ុន ថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        242
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        284
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        263

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm