ចរន្តនៃការសុំចូលរួមជាមួយគណបក្សប្រជាជនរបស់សមាជិកបក្សប្រឆាំងមិនស្ថិតក្រោមឥទ្ធិពលនយោបាយ ឬតុលាការនោះទេ

2024/06/29 06:45:20 pm        208

ភ្នំពេញ ៖ ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានរាជធានី-ខេត្ត បញ្ជាក់ថា ចរន្តនៃការសុំរបស់សមាជិកបក្សប្រឆាំងមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាមិនស្ថិតក្រោមឥទ្ធិពលនយោបាយ ឬតុលាការនោះទេ។

ថ្លែងប្រាប់BTV នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានរាជធានី-ខេត្ត បានឱ្យដឹងថា ចរន្តនៃការស្នើសុំចូលរួមជីវភាពនយោបាយរបស់គណបក្សប្រឆាំងបានកើនឡើងជាលំដាប់ក្នុងបរិបទនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងប្រមុខដឹកនាំបន្តវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលធានាបាននូវសុខសន្តិភាព ស្ថិរភាព និងសុខដុមនីយកម្មពិតប្រាកដជូនជាតិ និងប្រជាជន។ 

ឯកឧត្តម បញ្ជាក់ថា កត្តាសំខាន់នៃចរន្តចាកចេញរបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រឆាំង ដោយសារគណបក្សប្រឆាំងនោះមានចរិកលក្ខណៈប្រជាភិថុតិ ភូតភរ ញុះញង់ និងអាចឈានទៅអំពើដែលបំផ្លាញសង្គមជាតិ និងសេចក្តីប្រាថ្នា ក៏ដូចជាសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋក្រោមម្លប់សន្តិភាពរយៈពេលជាង២០កន្លងមកនេះ និងទៅអនាគត។ 

ជាមួយគ្នា ឯកឧត្តម បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនមែនថវិកា ឬយកឥទកធិពលនយោបាយ និងប្រព័ន្ធតុលាការជាគំនាប ដែលនាំឱ្យចរន្តនៃការចាកចេញរបស់សមាជិក និងថ្នាក់ដឹកនាំគណបក្សប្រឆាំងបន្តសម្រុកចូលរួមជីវភាពគណបក្សប្រជាជនកម្ពុជានោះទេ។ 

សូមជម្រាបថា គិតមកទល់ពេលនេះ ថ្នាក់ដឹកនាំ សមាជិក និងសកម្មជនរបស់គណបក្សប្រឆាំងទាំងក្នុង និងក្រៅប្រទេសមិនតិចទេ បានបន្តនាំគ្នាចាកចេញពីគណបក្សប្រឆាំង ដោយសារមេដឹកនាំជាទណ្ឌិតក្បត់ជាតិ និងបានភូតកុហកជាបន្តបន្ទាប់ ដែលធ្វើឱ្យថ្នាក់ដឹកនាំ សមាជិក និងសកម្មជនរបស់ខ្លួនអស់ជំនឿចិត្ត និងងាកមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានឆន្ទះ និងស្មោះស្ម័គ្របម្រើជាតិ និងប្រជាជនពិតប្រាកដ។ ដោយ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm