ប្រមុខ​អង្គការ​ NATO ​លើកឡើង​ពី​វិបត្តិ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/08/21 06:37:02 pm        632

​បែលហ្សិក៖ រដ្ឋមន្ត្រីការបរទេស​ NATO​ កាលពី​ថ្ងៃ​សុក្រ​បាន​សន្យា​ផ្តោត​លើ​ការធានា ​ការ​ជម្លៀស​ដោយ​សុវត្ថិភាព​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នូវ​ពលរដ្ឋ​របស់​ពួកគេ ​និង​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ត្រូវ​បាន​ចាត់ទុកថា​មាន​ហានិភ័យ បន្ទាប់ពី​ការ​កាន់​កាប់​ប្រទេស​ដោយ​ក្រុម​តា​លីបង់​។

លោក Jens Stoltenberg អគ្គលេខាធិការ​អង្គការ​ណា​តូ​ បាន​និយាយ​ក្នុង​កិច្ចប្រជុំនៅ​ទីក្រុង​ព្រូ​សែ​ល​ថា ​ស្ថានការណ៍​នៅតែ​ពិបាក និង​មិន​អាច​ទាយ​ទុកជាមុន​បាន​។ អាទិភាព​កំពូល​របស់​អង្គការ​ណា​តូ​នៅ​ពេល​នេះ​គឺ​ការ​នាំ​ប្រជាជន​ចេញ​ និង​បន្ត​ប្រតិបត្តិ​ការ​នៅ​អាកាសយានដ្ឋាន​ទីក្រុង​កា​ប៊ុល​។ រដ្ឋមន្ត្រី​ជាច្រើន​បាន​ទទូច​ថា អ្នកដឹកនាំ​ថ្មី​នៅ​ទីក្រុង​កា​ប៊ុល​នឹង​ត្រូវ​ធានា​ថា ​ប្រទេសជាតិ​មិន​ក្លាយ​ជា​មជ្ឈមណ្ឌល​នៃ​អំពើ​ភេរវកម្ម​ឡើយ​។ រដ្ឋមន្ត្រីការបរទេស​មកពី​សម្ព័ន្ធមិត្ត​ចំនួន​ ៣០​ប្រទេស​បាន​ជួប​ប្រជុំគ្នា ដើម្បី​វាយ​តម្លៃ​ស្ថានភាព​ច្របូកច្របល់​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​សម្របសម្រួល​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​នាំ​យក​ប្រជាជន​ និង​បុគ្គលិក​មូល​ដ្ឋាន​សំខាន់ៗ​ចេញពី​ប្រទេស​នេះ​។ សម្ព័ន្ធមិត្ត​មួយ​ចំនួន​អំពាវនាវ​ឱ្យ​សហរដ្ឋអាមេរិក​ ធានាដល់​ព្រលានយន្តហោះ​ទីក្រុង​កា​ប៊ុល ខណៈ ប្រទេស​សម្ព័ន្ធមិត្ត​ជាច្រើន​កំពុង​បញ្ជូន​យន្តហោះ​ទៅ​ទីក្រុង​កា​ប៊ុល ដើម្បី​នាំ​ប្រជាជន​ចេញ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

អង្គការ​ NATO បាន​ដឹកនាំ​ប្រតិបត្តិការ​សន្តិសុខ​អន្តរជាតិ ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​តាំង​ពី​ឆ្នាំ​២០០៣ ប៉ុន្តែ​ចាប់​តាំង​ឆ្នាំ​២០១៤ ប្រតិបត្តិការ​ផ្តោត​លើ​ការ​បណ្ដុះបណ្ដាល​កងកម្លាំង​សន្តិសុខ​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ អង្គការ​ NATO បាន​ជួយ​បង្កើត​កងទ័ព​ប្រមាណ ៣០​ម៉ឺន​នាក់ ប៉ុន្តែ​កម្លាំង​នោះ​បាន​ចុះ​ខ្សោយ​នៅ​ពេល​ប្រឈមមុខ ​នឹង​ការ​វាយលុក​របស់​ក្រុម​តា​លី​បង់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។ អង្គការ NATO បាន​ស្តី​បន្ទោស​មេដឹកនាំ​អា​ហ្វ​ហ្គា​នី​ស្ថាន​ ចំពោះ​ការ​ដួល​រលំ​ឆាប់រហ័ស​នៃ​កងកម្លាំងប្រដាប់អាវុធ ដែល​គាំទ្រ​ដោយ​ប្រទេស​លោក​ខាង​លិច​៕

អត្ថបទ៖ ប៊ុន ថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        185
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        225
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm