
រូបភាពវីដេអូពីទូរទស្សន៍រដ្ឋ CCTV នៅថ្ងៃសៅរ៍ (ទី២៩ ខែមិថុនា)នេះ បានបង្ហាញឲ្យឃើញថា ភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានបង្កជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅក្នុងផ្នែកខ្លះនៃប្រទេសចិន។
កម្រិតទឹកនៅបឹង Poyang ដែលជាបឹងទឹកសាបដ៏ធំបំផុតរបស់ប្រទេសចិន បានកើនឡើងលើសពីកម្រិតប្រកាសអាសន្ន ខណៈដែលទន្លេ Meijiang នៅក្នុងទីក្រុង Chongqing កំពុងប្រឈមនឹងគ្រោះទឹកជំនន់ ដ៏អាក្រក់បំផុតក្នុងឆ្នាំនេះ។ នេះបើតាមការរាយការណ៍របស់ទូរទស្សន៍CCTV។

ផ្លូវចូលទៅកាន់ភូមិមួយក្នុង Jiujiang ខេត្ត Jiangxi ត្រូវបានកាត់ផ្តាច់ ដោយសារតែទឹកជំនន់ ខណៈផ្នែកមួយនៃផ្លូវជាតិ ក្នុងទីក្រុង Chongqing ត្រូវបិទជាបណ្តោះអាសន្ន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងអូសបន្លាយ បានបណ្តាលឲ្យមានបំណាក់ដីដ៏ធំ ដោយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ នៅតែបន្ត។
ប៉ុន្មានឆ្នាំថ្មីៗនេះ បានឃើញការកើនឡើងនៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ង រដែលប្រឈមនឹងសមត្ថភាពឆ្លើយតបគ្រាអាសន្នរបស់ប្រទេសចិន ជាពិសេសក្នុងការទប់ទល់នឹងទឹកជំនន់ដ៏ធ្ងន់ធ្ងរជាងនេះ។