ប្រភព៖ អាមេរិក បានបញ្ជូនគ្រាប់បែកទម្ងន់ជាង ៩០០ គីឡូក្រាមចំនួនរាប់ម៉ឺនគ្រាប់ឱ្យអ៊ីស្រាអែល

2024/06/30 08:37:26 pm        217

ប្រភពពីមន្ត្រីអាមេរិកពីររូបបាននិយាយថា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានបញ្ជូនទៅឱ្យអ៊ីស្រាអែល នូវគ្រាប់រំសេវជាច្រើន រួមទាំងគ្រាប់បែកទម្ងន់ ២.០០០ ផោន (ជាង ៩០៧ គីឡូក្រាម) ដែលមានការបំផ្លិចបំផ្លាញខ្លាំង ចំនួនជាង ១០.០០០ គ្រាប់ និងមីស៊ីល ហេលហ្វាយអឺ (Hellfire) រាប់ពាន់គ្រាប់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា មក។

រវាងការចាប់ផ្តើមនៃសង្រ្គាមកាលពីខែតុលា និងប៉ុន្មានថ្ងៃថ្មីៗនេះ សហរដ្ឋអាមេរិកបានគ្រាប់បែក អ៊ិមខេ-៨៤ (MK-84) ទម្ងន់ ២.០០០ ផោនយ៉ាងតិចចំនួន ១៤.០០០គ្រាប់, គ្រាប់បែកទម្ងន់ ៥០០ ផោនចំនួន ៦.៥០០គ្រាប់, មីស៊ីលកំណត់គោលដៅប្រព័ន្ធទូរបញ្ជា ហេលហ្វាយអឺ បាញ់ពីអាកាសទៅដីចំនួន ៣.០០០គ្រាប់, មីស៊ីលកំណត់គោលដៅពីអាកាសទៅដី ១.០០០គ្រាប់, គ្រាប់បែកទម្លាក់ពីលើអាកាសទំហំតូច ២.៦០០គ្រាប់ និងគ្រាប់រំសេវផ្សេងទៀត នេះបើយោងតាមមន្ត្រី ដែលសុំមិនបញ្ចេញឈ្មោះនោះ។

ខណៈពេលដែលប្រភពមិនបានផ្តល់ពេលវេលាសម្រាប់ការដឹកជញ្ជូននេះ តួលេខសរុបដ៏ខ្ពស់នោះបានបង្ហាញថាមិនមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិក សម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួននោះទេ បើទោះបីជាមានការអំពាវនាវជាអន្តរជាតិឱ្យដាក់កម្រិតលើការផ្គត់ផ្គង់អាវុធ និងការសម្រេចរបស់រដ្ឋបាលអាមេរិកនាពេលថ្មីៗនេះដើម្បីផ្អាកការដឹកជញ្ជូនគ្រាប់បែកដ៏ខ្លាំងក្លាចំនួនមួយជើងក៏ដោយ។

ក្រុមអ្នកជំនាញបាននិយាយថា ខ្លឹមសារនៃការដឹកជញ្ជូនហាក់ដូចជាស្របទៅនឹងអ្វីដែលអ៊ីស្រាអែល នឹងត្រូវការបំពេញបន្ថែមនូវការផ្គត់ផ្គង់ដែលបានប្រើប្រាស់នៅក្នុងយុទ្ធនាការយោធារយៈពេលប្រាំបីខែរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        206
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        246
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm