អគារវប្បធម៌ គង កសាងឡើងនៅជនបទនៃស្រុកសាមគ្គីមានជ័យ ដើម្បីអោយកុមារ និងយុវជនសិក្សាពីវប្បធម៌ និងសិល្បៈបុរាណរបស់ខ្មែរ

2024/07/01 12:51:41 am        344

កំពង់ឆ្នាំង៖ ក្នុងការស្វែងរកជំនួយទាំងក្នុង និងក្រៅប្រទេស ក្នុងការស្ថាបនាអគារវប្បធម៌ គង គឺដើម្បីចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ខ្មែរសម្រាប់អ្នកជំនាន់ក្រោយ និងមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់អត្តសញ្ញាណជាតិខ្មែរ ក្នុងអណត្តិទី៧នៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ លោកនាយកប្រតិបត្តអង្គការតុកកែញញឹមកម្ពុជាបានថ្លែងបែបនេះ ក្នុងពេលសម្ភោធដាក់អោយប្រើប្រាស់អគារវប្បធម៌គង នាល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នៅស្រុកសាមគ្គីមានជ័យ ដោយមានការអញ្ជើញជាអធិបតីពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា។

 លោក ងន់ សុខលាភ នាយកប្រតិបត្តអង្គការតុកកែញញឹមកម្ពុជា បានថ្លែងបន្តថា៖ រយៈពេល១០ឆ្នាំមកហើយ ដែលអង្គការតុកកែញញឹមកម្ពុជា បានបើកសាលារៀនគំរូនៅតំបន់ដាច់ស្រយាលក្នុងស្រុកសាមគ្គីជ័យ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ ដែលមកដល់ឆ្នាំសិក្សា២០២៣និង២០២៤នេះ មានកុមារ៥០០នាក់កំពុងសិក្សា ក្រោមអនុសារនៈយោគយល់រវាងក្រសួងអប់រំយុវជន និងកីឡា និងអង្គការតុកកែញញឹម និងបានបណ្តុះបណញតាលវិជ្ជាជីវៈផ្សេងៗ និងផ្តល់ការងារដល់យុវជនបានធ្វើជាង ៤០០កន្លែង។ កុមារ និងយុវជនទាំងអស់មានសមត្ថភាពទេពកោសល្យ ដើម្បីលើកកម្ពស់វប្បធម៌ និងសិល្បៈខ្មែរសម្រាប់អ្នកជំនាន់ក្រោយ អង្គការតុកកែញញឹមបានស្ថាបនាអាគារវប្បធម៌នេះឡើង ដោយបានបំពាក់នូវឧបករណ៍ទំនើបៗ ដើម្បីបម្រើដល់វិស័យសិក្សាធិការវប្បធម៌ និងសិល្បៈខ្មែរយើង។ អគារវប្បធម៌ គង នេះ នឹងបម្រើដល់ការថតសម្លេង សំដែងសិល្បៈ ការជួបជុំក្នុងពិធីផ្សេងៗរបស់សិស្សានុសិស្ស យុវជន សិសល្បៈករសិល្បៈការនីទាំងក្នុង និងក្រៅប្រទេស ដើម្បីលើកតម្កើង និងផ្លាស់ប្តូរវប្បធម៌ និងការចែករំលែកចំណេះដឹងពីគ្នាទៅវិញទៅមកផងដែរ។

 ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានកោតសសើរនូវស្នាដៃកូនខ្មែរ និងជនជាតិស្វីស ដែលបានសិក្សាស្រាវជ្រាវកសាងអគារ គង ដែលបានផ្សារភ្ជាប់ផ្នែកស្ថាបត្យកម្ម ដែលមានលក្ខណៈពិសេសនៃទេពកោសល្យ តាមលំនាំស្ថាបត្យកម្មខ្មែរដ៏អស្ចារ្យនាសម័យអង្គរនៃយើង។ ឯកឧត្តមជឿជាក់ថា អគារវប្បធម៌ គង នេះ នឹងក្លាយជាមជ្ឈមណ្ឌលវប្បធម៌ និងបម្រើជាពហុបំណងក្នុងការចូលរួមចំណែកលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ អោយកាន់តែរីកចម្រើន ក៏ដូចជាការចូលរួមចំណែកក្នុងការលើកទឹកចិត្ត ការច្នៃប្រឌិតការផ្សារភ្ជាប់ទំនាក់ទំនង និងការស្វែងយល់ពីវប្បធម៌សម្រាប់យុវជនជំនាន់ក្រោយ បានយល់ដឹង ស្គាល់ ចេះចាំទាំងអស់គ្នា៕ អត្ថបទ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm